អស្ចារ្យ​ណាស់​! ​សមាជិក​ BTS កំលោះ​មុខ​ស្អាត​ V និង​ LISA កញ្ញា​សក់សេះ​ពី​ក្រុម​ BLACKPINK កំពុង​តែ​ក្ដោប​តំណែង​ជា​បុគ្គល​មាន​ប្រជាប្រិយភាព​បំផុត​នៅ​ក្នុង​ពិភពលោក​។

ARMY និង BLINKs កំពុង​តែ​រីករាយ​យ៉ាង​ខ្លាំង​ព្រោះ​ទស្សនាវដ្ដី​​អង់គ្លេស​ បាន​បោះ​ឆ្នោត​ឱ្យ​ V ជា​បុរស​​មាន​ប្រជា​ប្រិយភាព​ ចំណែក​ LISA គឺ​ជា​កំពូល​តារា​ផ្នែក​នារី​ ដោយ​ថ្មី​ៗ​នេះ​ ទស្សនា​វដ្ដី​ Nubia បាន​ចេញ​នូវ​ចំណង​ជើង​អត្ថបទ​មួយ​មាន​ឈ្មោះ​ថា​ កំពូល​តារា​ K-pop ១០​រូប​ ដែល​ល្បីល្បាញ​បំផុត​ទូទាំង​សកលលោក​។

ទស្សនា​ខាង​លើ​នេះ​បាន​ធ្វើ​ការ​ប្រមូល​ទិន្នន័យ​ជាង​៧០​ Platform ល្បី​និង​ពេញ​និយម​ បូក​ផ្សំ​ជាមួយ​នឹង​ទិន្ន​ន័យ​ពី​ Google Trend និង Google News។ មិន​ត្រឹម​តែ​របាយ​ការណ៍​តាម​អ៊ិនធឺណិត​ប៉ុណ្ណោះ​ទេ​ តែទស្សនាវដ្ដី​មួយ​នេះ​បាន​ឱ្យ​តំណាង​របស់​គេ​ចុះ​តាម​ទីសាធារណៈ​ដើម្បី​សួរ​មនុស្ស​នៅ​ទូទាំង​ពិភព​លោក​ ដើម្បីសាកសួរ​រក​តារា​កូរ៉េ​ដែល​ពួកគេ​ស្គាល់​និង​ ពេញនិយម​បំផុត​ក្នុង​ចំណោម​ K-Idol។

យោងតាម​​ការ​ផ្សព្វផ្សាយ​ខាង​លើ​ V តារា​ចម្រៀង​ប្រចាំ​ BTS និង​ជា​ងតារា​សម្ដែង​មួយ​រូប​ដែរ​នោះ​មាន​អ្នក​គាំទ្រ​នៅ​ក្នុង​ទ្វីប​ទាំង​៧ ធ្វើ​ឱ្យ​កំលោះ​សង្ហា​ម្នាក់​នេះ​ក្លាយ​ជា​បុគ្គល​មាន​ប្រជាប្រិយភាព​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ K-POP។ ខណៈ​​ដែល​មាន​លេចឮ​ដំណឺង​ទៀត​ថា​ការ​ផុស ​ឬ​ Tweet ពាក់ព័ន្ធ​នឹង​ V ពេល​ខ្លះ​ត្រូវ​បាន​បិទ​ដើម្បីការពារ​ការ​គាំង​ដោយ​សារ​តែ​មាន​ការ​ផុស​ Trends ច្រើន​លើស​លប់​។

ចំណែក​ LISA ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣​ នៅ​ក្នុង​បញ្ជីឈ្មោះ​ តែ​ក្ដោប​តំណែង​ជា​តារា​ស្រី​ដែល​មាន​លំដាប់​ខ្ពស់​បំផុត​ក្នុង​ពិភពលោក​វិញ​។ តារា​ចម្រៀង​រ៉េប និង​ជា​អ្នក​ជំនាញ​រាំ​ដ៏​ស្ទាត់​ជាប់​ឈ្មោះ​ជា​ក្រុម​ផង​ និង​ជាប់​ឈ្មោះ​ទោល​​ផង​។ យោង​តាម​សារព័ត៌មាន​ចេញ​ផ្សាយ​ថ្មីៗ​នេះ​ LISA កំពុង​តែ​ជំរុញ​យ៉ាង​ខ្លាំង​ដើម្បី​ចេញ​អាល់ទោល​របស់​ខ្លួន​ ទោះ​ជា​មិន​ទាន់​មាន​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ណា​មួយ​ក្ដី​ តែ​តាម​ការ​លេច​ឮ​តារា​ចម្រៀង​រូប​នេះ​ពិត​ជា​ចង់​ចេញ​បទ​ចម្រៀង​ទោល​​ខ្លួន​ខ្លាំង​ ស្មើ​នឹង​ចេញ​បទ​ចម្រៀង​ជា​ក្រុម​ដូច​គ្នា​។

ក្រៅ​ពី​ V ដែល​ឈរ​លំដាប់​លេខ​មួយ​ LISA ឈរ​លំដាប់​លេខ​៣ សមាជិក​ក្រុម​ចម្រៀង​ BTS ចំនួន​​ ៣​ រូប​ទៀត​មាន​ Jongkook ឈរ​នៅ​លំដាប់​លេខ​ពីរ​ ចំណែក​ Jimin ឈរ​លំដាប់​លេខ​៤ ខណៈ​ J-Hope ឈ្មោះ​លំដាប់​លេខ​៦​បន្ត​បន្ទាប់​គ្នា​។

ផ្ទុយ​គ្នា​ស្រឡះ​ពី​ BTS ដែល​មាន​ត្រឹម​តែ​៤​ នាក់​ជាប់​ក្នុង​បញ្ជី​បុគ្គល​មាន​ប្រជាប្រិយភាព​បំផុត​ក្នុង​លោក​ មួយ​ក្រុម​ BLACKPINK បាន​ជាប់​ទាំង​អស់​ដោយ Jisoo ជាប់​លំដាប់​លេខ​៥ Jennie លំដាប់​ទី​៧ ​និង​ចុង​ក្រោយ Rose ជាប់​លំដាប់​ទី​៩។

ក្រៅ​ពី​ក្រុម​ល្បី​ទាំង​ពីរខាង​លើ​ Baekhyun មក​ពី​ក្រុម​ EXO ឈរ​លេខ​រៀង​ទី​៨ ចំណែក​​ Cha Eun Woo មក​ពី​ក្រុម​ ASTRO ឈរ​លំដាប់​ចុង​ក្រោយ​គេ​លេខ​១០៕

Telegram-Troryorng





Share.