កណ្តាល៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ ប្លន់យកម៉ូតពីជនរងគ្រោះពេលកំពុងជីះចេញពីធ្វើការ ពេលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ២១:១០នាទី ស្ថិតនៅផ្លូវជាតិលេខ៤ នៅភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យទាំង ០២នាក់ ទី ១.ឈ្មោះ ប៉ុល បូរិន ហៅហ៊ីង  ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ឃាត់ខ្លួនថ្ងៃទី២៧ ខែ០១ឆ្នាំ២០២៣។ កន្លងមកធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ០២លើ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន  កាលពីឆ្នាំ២០១៥ ។នឹងលើកទី២ ពីបទ៖ ហិង្សាដោយចេតនា  កាលពីឆ្នាំ២០១៧។

ការឃាត់ខ្លួនជនសង្ស័យតាមដីកាបង្គាប់ឲ្យចាប់ខ្លួន  លេខ៥៣៨ ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល ហុក  វ៉ាន់ធីណា  ត្រូវចោទពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន  ប្រព្រឹត្តនៅភូមិត្រពាំងពើក  ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី២៦  និង២៩ ខែមិថុនា ឆ្នាំ២០១៩។

ជនសង្ស័យទី២.ឈ្មោះ  វុន  គារ៉ាន់  ហៅទក ,ត្រា  ភេទប្រុស  អាយុ២១ឆ្នាំ  ជនជាតិខ្មែរ  មុខរបរមិនពិតប្រាកដ  នៅភូមិប្រមរ  ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល កំពុងរត់គេចខ្លួន។

ក្នុងប្រតិបត្តិការណ៍ខាងលើ សមត្ថកិច្ចដកហូតវត្ថុតាងបាន ម៉ូតូចំនួន ០៤ គ្រឿង ទី១.ម៉ាក Let’s ពណ៌ស ផលិតឆ្នាំ2015 ពាក់ស្លាកលេខ កណ្តាល 1AK-0517 (ស្កេន ឃ្យូ អ កូត ចេញ ម៉ាកប៊ីត ពណ៌ខៀវ ផលិតឆ្នាំ2021 លេខម៉ាសុីន JF96-4611 លេខតួ CH110-9368 ផ្លាកលេខ កណ្តាល 1AK-9517 កែបន្លំលេខ) ជាមធ្យោបាយធ្វើសកម្មភាព។

២.ម៉ូតូម៉ាក Click ពណ៌កាប់ស្តាង ផលិតឆ្នាំ2019 លេខម៉ាសុីន CN125KL-8047291 ពាក់ស្លាកលេខ តាកែវ 1R-8036 (ស្កេន ឃ្យូ អ កូត ចេញ ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ2019 ស្លាកលេខ តាកែវ 1R-3036 កែបន្លំលេខ)។ ដកហូតពីឈ្មោះ ហួន ឡេហ្សា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាម៉ូតូរបស់ឈ្មោះ ប៉ុល មករា ។ ទី៣.ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ2022 ពាក់ស្លាកលេខ ភ្នំពេញ 1IK-2784 (ស្កេន ឃ្យូ អ កូត ចេញ ម៉ាក Honda Scoopy ពណ៌ផ្កាឈូក ផលិតឆ្នាំ2020 ស្លាកលេខ ភ្នំពេញ 1IK-2734 កែបន្លំលេខ)។ ដកហូតពីឈ្មោះ ហួន ឡេហ្សា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាម៉ូតូរបស់ឈ្មោះ ប៉ុល មករា។ ទី៤.ម៉ូតូម៉ាក Honda Scoopy គ្មានខោអាវ គ្មានផ្លាកលេខ ផលិតឆ្នាំ2020 ។ ដកហូតពីឈ្មោះ រ៉ែន ណាហ្សា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនី មានទីលំនៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល។

តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ ០១គ្រឿងម៉ាក Honda Scoopy ពណ៌ស លាយក្រហម ផលិតឆ្នាំ2021 ពាក់ស្លាកលេខ កំពង់ស្ពឺ 1T-9908 ចេញពីធ្វើការ ស្ថិតក្នុងភូមិត្រពាំងពើក ឃុំពើក ឆ្ពោះទៅលេងផ្ទះម្ដាយរបស់ខ្លួន នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។  នៅពេលជិះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក Let’s  ពណ៌ស គ្មានក្បាំងផ្នែកខាងមុខ គ្មានផ្លាកលេខ បានជិះតាមពីក្រោយហើយជិះមកក្បែរ រួចកៀរម៉ូតូជនរងគ្រោះអែបខាង បន្ទាប់មកជនសង្ស័យ ជិះខាងក្រោយលូកដៃឆក់ទូរស័ព្ទជនរងគ្រោះ តែមិនបាន ភ្លាមនោះជនរងគ្រោះបានស្រែកថាចោរៗ ស្រាប់តែជនសង្ស័យ អ្នកឌុប បានវាយទៅលើជនរងគ្រោះចំនួន ០២ដៃ ត្រូវកញ្ចឹង.កបណ្តាលឱ្យដួលម៉ូតូ ហើយជនរងគ្រោះបានទុកម៉ូតូចោលរត់គេចខ្លួនពីកន្លែងកើតហេតុ។ ភ្លាមៗជនសង្ស័យម្នាក់ បានលើកម៉ូតូរបស់ជនរងគ្រោះហើយជិះគេចខ្លួនទៅទិសខាងលិចបាត់ទៅ។

ក្រោយកើតហេតុ ជនររងគ្រោះទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ កម្លាំងផ្នែកជំនាញ សហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍ព្រៃពួច ពើក លំហាច ដំណាក់អំពិល ធ្វើការស៊ើបអង្កេតស្រាវជ្រាវ   ទើបកំណត់មុខសញ្ញាបាន  រហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣  ក៏ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបាន១នាក់ឈ្មោះ  ប៉ុល  បូរិន  នៅ ចំណុចភូមិព្រៃមាន  ឃុំព្រៃពួច  ស្រុកអង្គស្នួល  ខេត្តកណ្តាល  ។

នៅចំពោះមុខសមត្ថកិច្ច  ជនសង្ស័យបានសារភាពថា  ខ្លួននិងបក្ខពួក  ពិតជាបានរួមគំនិតគ្នា  វាយយកម៉ូតូជនរងគ្រោះ យកទៅលក់  នៅផ្លូវ៤១  ខេត្តកំពង់ស្ពឺ បានតម្លៃ៤៥០$  ហើយខ្លួនបានតែ៥០$ប៉ុណ្ណោះ។  ដោយមានអ្នកទទួលទិញ  ចំនួន ០២នាក់ ទី១ ឈ្មោះ អ៊ុ  សារុណ  ហៅរុន  ភេទប្រុស  អាយុ២៥ឆ្នាំ  ជនជាតិខ្មែរ  មុខរបរជាងជួសជុលរថយន្ត  មានទីលំនៅភូមិសែនដី  ឃុំសែនដី  ស្រុកសំរោងទង  ខេត្តកំពង់ស្ពឺ  (ទទួលផលចោរកម្ម)  គេចខ្លួន។ ទី២.ឈ្មោះ  ប៉ែន  ណុប  ភេទប្រុស  អាយុ៣៤ឆ្នាំ  ជនជាតិខ្មែរ  មុខរបរមិនពិតប្រាកដ  មានទីលំនៅភូមិបឹងប្រស្រែ  ឃុំព្រៃញាតិ  ស្រុកគងពិសី  ខេត្តកំពង់ស្ពឺ  (ទទួលផលចោរកម្ម)  គេចខ្លួន។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក  ដេីម្បីកសាងសំណុំរឿងតាមនីតិធី ៕

អត្ថបទ៖ កណ្តាល

Share.