សិល្បៈជាតិ៖ តាមដំណឹងដែលសារព័ត៌មានត្រយងទទួលបានគឺឱ្យដឹងថា ក្រុម​កំប្លែង​នាយ​ ពែកមី​ ត្រៀម​បង្ហាញ​មុខ​ជា​លើក​ដំបូង​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​ ៥ តាមរយៈកម្មវិធី «ចៅលោកតា»។ នេះគឺជាកម្មវិធីដ៏ថ្មីសន្លាងមិនមានពីមុនមកនៅលើកញ្ចក់ទូរទស្សន៍ដែលផ្ដោតសំខាន់លើការកម្សាន្ត និងផ្ដល់សំណើចជូនមហាជនអ្នកទស្សនា។

តាមរយៈគណៈរៀបចំការផលិតកម្មវិធីកម្សាន្ត​ប្រចាំ​ស្ថា​នី​យ​ទូរ​ទស្ស​ន៍​កង​យោធពល​ខេ​មរភូមិន្ទ​ប៉ុស្ដិ៍​លេខ​៥ ឬ TV5 បានប្រាប់ថា ស្ថានីយត្រៀមនឹងក្រុងពាលីកម្មវិធី «ចៅលោកតា» នាព្រឹកថ្ងៃទី ១ ខែកុម្ភៈ វេលាម៉ោង ៩​ព្រឹកនាបរិវេញស្ថា​នី​យ​ទូរ​ទស្ស​ន៍​ប៉ុស្ដិ៍​លេខ​ ៥ ផ្ទាល់ និងជាការស្វាគមន៍ចំពោះការដំណើរការងាររបស់ក្រុម​កំប្លែង​នាយ​ ពែកមី​ មកកាន់ TV 5។

យ៉ាងណាមិញ គេនៅមិនទាន់ច្បាស់ថា ការលេចវត្តមានថ្មីរបស់ក្រុមកំប្លែងនាយ ពែកមី គឺជាក្រុមថ្មីដែលទើបបង្កើតឡើង ឬជាក្រុមចាស់ដែលស្ថិតក្រោមការដឹកនាំរបស់លោក តាវិចទ័រដដែល។ ​តែគេចាំបានថា ក្រុមចាស់ដែលបានបង្កើតក្រុមកាលនៅប៉ុស្តិ៍​ស៊ីធីអិន​តាំងពី ២០០៧ នោះ​មានសមាជិក​ចាស់​ នាយពែកមី នាយ​ក្រូច នាយ តាក់​ស៊ី នាយ​ចឺម នាង​អ៊ីត នាង ខ្ញុង ​នាយគ្រឿន អ្នកនាង នីឡា និងយាយតយ។ ហើយក៏មានបន្ថែមសមាជិកថ្មីមួយចំនួនទៀតដូចជា លោកចាបចៀន អ្នកនាង ង៉ែត សុវណ្ណលីតា នាយក្រាន់ និងអ្នកនាង គីម លីហ្សា ជាដើម។

កុំភ្លេចរង់ចាំតានដានការបង្ហាញវត្តមានរបស់ក្រុមកំប្លែងពែកមីតាមរយៈកម្មវិធី «ចៅលោកតា» នៅលើកញ្ចក់ទូរទស្សន៍កង​យោធពល​ខេ​មរភូមិន្ទ​ប៉ុស្ដិ៍​លេខ​៥ ថាតើនឹងមានតារាកំប្លែងរូបណាខ្លះចូលរួមសម្ដែង?

Share.