សហព័ន្ធ​កីឡាទោចក្រយានកម្ពុជា បាន​ប្រកាស​ថា​សហព័ន្ធ​បាន​កោះហៅ​កីឡាករ​ខ្មែរ-អាមេរិច មួយ​រូប​គឺ​Johnny Phan ឱ្យ​ចូលរួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កីឡា​ទោចក្រយានកម្ពុជា ដើម្បី​ត្រៀម​ប្រកួតប្រជែង​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​៣១ ​ឆ្នាំ២០២១ នៅប្រទេសវៀតណាម នាចុងឆ្នាំនេះ។


កីឡាករ​ខាង​លើ​មានឪពុកម្តាយជាជនជាតិខ្មែរ អ្នកខេត្តបាត់ដំបង ហើយ​រូប​គេ​ជា​កីឡាករ​ជំនាញ​ប្រភេទ​កង់​គួក (Road Bike)។ កីឡាកររូបនេះម់ានបទពិសោធន៍ក្នុងការប្រកួតជាង១០ឆ្នាំមកហើយ ហើយនៅរយៈ៧ឆ្នាំចុងក្រោយនេះ គាត់ជាប្រធានក្រុម និងជាអ្នកគ្រប់គ្រងក្រុមមួយឈ្មោះ Cutaway One South ដែលជាក្រុមអាជីពកម្រិតខ្ពស់(Elite level Cycling Team) នៅសហរដ្ឋអាមេរិក។


Johnny និងលេង២វិញ្ញាសា ដែលក្នុងនោះមានវិញ្ញសា (Criterium) និងមួយវិញ្ញាសាទៀតគាត់និងចូលរួមជាមួយកីឡាករកម្ពុជាយើងលេងក្នុងវិញ្ញាសា (Individual Mass start) ផងដែរក្នុងការប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម ដែលគ្រោងពីថ្ងៃទី២០ ខែវិឆ្ឆិកា រហូតដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១៕

Share.