កំពង់ធំ ៖ បុរសម្នាក់ រើសគ្រាប់បែកយកមកវ៉ៃលេងក្នុងផ្ទះ បណ្តាលឲ្យផ្ទុះស្លាប់ នៅពេលដែលបញ្ជូលទៅដល់មន្ទីរពេទ្យ កាលពី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិគេន្ទាក ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

លោកអធិការនគរបាលស្រុកប្រាសាទបល្លង្ក័ បានអោយដឹងថា បុរសជនរងគ្រោះមានឈ្មោះ នឿន វិត អាយុ៤២ឆ្នាំ រស់នៅភូមិឃុំខាងលើ។


យោងតាមសម្ដីអ្នកជិតខាង បានរៀបរាប់ប្រាប់ថា បុរសខាងលើនេះបានរើសគ្រាប់បែកយកមកវ៉ៃលេងក្នុងផ្ទះ បណ្ដាលឲ្យផ្ទុះស្លាប់តែម្តង៕

អត្ថបទ៖ កំពង់ធំ

Share.