ឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ចង់ឱ្យសាលាឯកជនបើកដំណើរការឡើងវិញតាមបែបចម្រុះនិងបែបបណ្តុំខណៈវិស័យឯកជនសុំបើកតាមអនឡាញផ្លើស។

តាមរយៈ​កិច្ចប្រជុំ​អនឡាញ​ កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ម្សិលមិញនេះ ឯកឧត្តម ហង់ ជួនណារ៉ុន ការរៀនតាមបែបចម្រុះ គឺការសិក្សាតាមអនឡាញ តាមទូរទស្សន៍ ហ្វេប៊ុក និងការយកសន្លឹកកិច្ចការពីសាលា​ មកធ្វើនៅផ្ទះ និងការសិក្សាតាមបែបបណ្តុំ គឺតម្រូវឱ្យសាលានីមួយៗ អាចដាក់សិស្សបានត្រឹម១០នាក់ប៉ុណ្ណោះ ក្នុង១ថ្នាក់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងបានប្រសិនមានករណីផ្ទុះជំងឺកូវីដ ១៩។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងទៀតថា វិស័យឯកជនស្នើសុំតាមអនឡាញផ្លើសដូចមុន គឺរៀនក្នុងថ្នាក់ផង និងរៀនក្រៅថ្នាក់ផងដោយប្តូរគ្នាទៅវិញទៅមក៣ថ្ងៃក្នុងសាលា និង៣ថ្ងៃនៅផ្ទះ និងឱ្យសាកលវិទ្យាធិការ ឬនាយកសាលានីមួយៗ មានការទទួលខុសត្រូវខ្ពស់ជាងមុន។

ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះ វិស័យឯកជនបានលើកឡើងថា បើរៀនតាមបណ្តុំត្រូវស្នើសុំច្បាប់ឡើងវិញទៀត ដែលធ្វើឱ្យពិបាកដល់វិស័យឯកជន។

Telegram-Troryorng

ចំពោះលទ្ធភាពការបើកដំណើរការសាលាឡើងវិញបាន ឬមិនបាន ​គឺអាស្រ័យទៅលើ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈប្រចាំការ នៃគណ:កម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដើម្បីពិនិត្យនិងសម្រេចនាពេលក្រោយ៕

Share.