ដើម្បី​ត្រៀម​ខ្លួន​ដល់​ក្រុម​ជម្រើសជាតិ​ហ្វូតសាល​ថៃ ចេញ​ទៅ​ប្រកួត​ជើង​ឯក​ពិភពលោក 2024 FIFA Futsal World Cup សហព័ន្ធ​កីឡា​បាល់ទាត់​ថៃ បាន​ប្រកាស​រៀបចំ​ព្រឹត្តិការ​បាល់ទាត់​កម្រិត​អន្តរជាតិ​មួយ​ឈ្មោះ​ថា NSDF Futsal Championship ឆ្នាំ២០២៣ នៅទីក្រុងប៉ាតាយ៉ា។

តាម​ផែនការ​​មាន​ក្រុម​ចូលរួម​ចំនួន​​៦ ប៉ុន្តែបច្ចុប្បន្នមានតែ៤ក្រុមប៉ុណ្ណោះគឺ ម្ចាស់​ផ្ទះ​ថៃ, ជប៉ុន, អ៊ីរ៉ង់, អារ៉ាប៊ីសាអូឌីត ខណ:សហព័ន្ធ​កីឡា​បាល់ទាត់​ថៃ កំពុងអញ្ជើញ៣ក្រុមបន្ថែមទៀតមានដូចជា៖ បូលីវី, ម៉ូសំប៊ិក និងកូស្តារីកា។

ចំពោះពានរង្វាន់​ហ្វូតសាល​អន្តរជាតិ​ NSDF Futsal Championship ២០២៣ នឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ។

Futsal World Ranking៖
ថៃ ​លេខ​២៤ ​លើ​ពិភពលោក
អ៊ីរ៉ង់​ លេខ៧ លើ​ពិភពលោក
ជប៉ុន លេខ​១៣​ លើ​ពិភពលោក
អារ៉ាប៊ីសាអូឌីត លេខ៦៥ លើពិភពលោក។

​ថៃ ជា​ក្រុម​មួយ​ក្នុង​ចំណោម​៥​ប្រទេស តំណាង​ឱ្យ​ទ្វីប​អាស៊ី ដែលបានទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ហ្វូតសាល​ជើង​ឯក​ពិភពលោក FIFA Futsal World Cup 2021 នៅ​ប្រទេស​លីទុយអានី ក្នុង​ទ្វីប​អឺរ៉ុប ជាមួយ ជប៉ុន អ៊ីរ៉ង់ អ៊ូបេគីស្ថាន និង​វៀតណាម ខណ: FIFA Futsal World Cup 2024 ខាងមុខមិនរកឃើញនៅឡើយទេ៕

Share.