លីគកំពូលម៉ាឡេស៊ី (Liga Super) ប្រទេស​ក្នុង​តំបន់​អាស៊ាន បាន​ចេញ​នូវ​និមិត្ត​សញ្ញ (Logo) ថ្មី​សម្រាប់​ ដំណើរការ​ការ​ប្រកួត​របស់​ខ្លួន ដែលនឹងចាប់ផ្តើមប្រើប្រាស់សម្រាប់​ពី​រដូវកាលឆ្នាំ២០២៣នេះ​តទៅ។

ការប្រើ​ប្រាស់ Logo ថ្មី​នេះ​គឺ​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ពាន​រង្វាន់ចំនួន ៦រួម​មាន៖ Sultan Haji Ahmad Shah Cup, Super League, Malaysia Cup, FA Cup, MFL Challenge Cup និង MFL Cup។ សម្រាប់​រដូវ​កាល​ថ្មី​នេះ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូលម៉ាឡេស៊ី​នឹង​មានចំនួន ១៥ក្រុម​ចូល​រួម​ប្រកួតប្រជែង​ពាន​។

Share.