​​ពិធី​ការិនី​ និង​ ជា​តារា​សម្ដែង​មួយ​រូបផង​នោះ​ កញ្ញា​ ណូម័រ​ បាន​បង្ហើប​វិធី​ដែល​កញ្ញា​ អនុវត្ត រាល់​ថ្ងៃ​ដើម្បី​រក្សា​រាង​ឱ្យ​នៅ​តែ​តូច​ស្អាត​ ប៉ុន្តែ​​កញ្ញា​បញ្ជាក់​ដែរថា​ ក្នុង​មួយ​ថ្ងៃ​ត្រូវ​ចំណាយ​ពេល​យ៉ាង​តិច​មួយ​ម៉ោង​កន្លះ​។​

សូម​ចុច​​អាន​ តួ​ឯកកាច​ កុសម៉ា ភីរ៉ាផា ប្រាប់​គន្លឹះ​ថែ​រាង​តូច​ច្រឡឹង​ស្អាត​ មិន​បាច់​ញ៉ាំ​ថ្នាំ​​សម្រក​!

យោង​តាម​រយៈ​ហ្វេសប៊ុក​របស់​ កញ្ញា​ ណូម័រ​ បាន​បង្ហោះ​ចែក​រំលែក​វិធី​សាស្ត្រ​ថែ​រាង​ កាល​ពី​ថ្ងៃ​ ព្រហស្បតិ៍​ទី​ ២៤ ខែ​មិថុនា​ ឆ្នាំ​២០២១ ម្សិលមិញ​នេះ​ បាន​ឱ្យ​ដឹង​ថា​ កញ្ញា​ ណូម័រ​ ចំណាយ ពេល​ ៣០​នាទី ​ទៅ​លើ​ការ​រត់​ ១៥​នាទី​ ទៅ​លើ​ការ​រំញ័រ​ចង្កេះ​ ព្រឹកម្ដង​យប់​ម្ដង​ ក្នុង​មួយ​ថ្ងៃ​កញ្ញា​ ប្រើ​ពេលវេលា​ហាត់​ប្រាណ​មួយ​ម៉ោង​កន្លះ​ (១h៣០mn)

ស្រី​ស្អាត​មាន​បទ​ពិសោធ​យូរ​​ឆ្នាំ​ក្នុង​រង្វង់​សិល្បៈ​រូប​នេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ​កញ្ញា​លែង​ឆ្ងល់​ទៀត​ហើយ​ ហេតុ​អ្វី​បាន​ជា​មនុស្ស​ស្អាត​ត្រូវ​បាន​គេ​ឱ្យ​តម្លៃ​ ព្រោះ​ភាព​ស្អាត​ ពិត​ជា​លំបាក​ធ្វើ​ខ្លាំង​ណាស់​ ​ហើយ​បើ​មាន​អ្នក​សួរ​កញ្ញា​ថា​ បើ​ចង់​ឱ្យ​មាន​រូបរាង​ស្អាត​ត្រូវ​ធ្វើ​អ្វី​ខ្លះ​នោះ​ កញ្ញា​នឹង​ឆ្លើយ​ភ្លាម​ថា​ «គ្រាន់​តែ​ដក​ភាព​ខ្ជិល​​​ពី​​ក្នុង​ខ្លួន​ចេញ​ទៅ​ នោះ​ភាព​ស្អាត​និង​មក​រក​អ្នក​ដោយ​​ឯក​ឯង​ហើយ​»

សម្រាប់​មិត្ត​នារី​ដែល​ចង់​បាន​ភាព​ស្រស់​ស្អាត​ រាង​តូច​​ត្រគាក​មូល​​ខ្លុំ​ ដូច​ជា​កញ្ញា​ ណូម័រ​ ​អាច​យក​វិធី​សាស្ត្រ​ដែល​កញ្ញា​អនុវត្ត​ខាង​លើ​ទៅ​ធ្វើ​តាម​បាន​៕

Telegram-Troryorng
Share.