សិល្បៈ​អន្តរជាតិ​៖ Miss World បាន​​ព្យួរ​ការ​ប្រកួត​នៅ​ឆ្នាំ​២០២១ ដោយសារ​បញ្ហា​ជំងឺ​កូវីដ​-១៩​។ ក្រោយ​ទុក​ឱ្យ​អ្នក​គាំទ្រ​រង់ចាំ​យ៉ាង​អន្ទះសារ ទីបំផុត​កម្មវិធី​ប្រកួត​បវរកញ្ញា​ដ៏​ធំ​មួយ​នេះ​បាន​ប្រកាស​​កាល​បរិច្ឆេទ​ប្រកួត​ផ្លូវការលើក​ទី​៧១​​របស់​ខ្លួន​ហើយ ​​ ដោយ​ការ​ប្រកួត​នឹង​ប្រារព្ធ​ឡើង​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០២៣​នេះ​។

71st Miss World pageant will be held in May 2023

បន្ទាប់​ពី​ព្យួរ​កម្មវិធី​ចោល​យ៉ាង​យូរ​ ស្រាប់​តែ​មាន​លេច​ចេញ​ដំណឹង​ចចាមអារ៉ាម​ថា​បេក្ខភាព​ដែល​ឈ្នះ​មកុដ​នៅ​ក្នុង​ឆ្នាំ​នេះ​នឹង​ទទួល​បាន​សាច់​ប្រាក់​រង្វាន់​រហូត​ដល់​១​លាន​ដុល្លារ​ដែល​នេះ​គឺ​ខុស​ពី​គោលការណ៍​កន្លង​​មក​ដែល​អ្នក​ឈ្នះ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ប្រៀប​ដូច​ប្រាក់​ខែ​រហូត​ដល់​ចប់​ឬរដូវកាល​ មិន​ថា​យូរ​ឬ​ឆាប់​នោះ​ឡើយ​។

ក្រៅ​ពី​ប្រាក់​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ហើយ​នោះ​ មាន​ចចាមអារ៉ាម​ទៀត​ថា​អ្នក​ឈ្នះ​នឹង​បាន​ចុះ​កុង​ត្រា​ជាមួយ​នឹង​ផលិតកម្ម​ហូលីវូដ​​​ផង​ដែរ​។​ ក្នុង​នោះ​អ្នក​ឈ្នះ​នឹង​ចូលរួម​​កម្មវិធី​មនុស្ស​ធម៌​និង​សកម្មភាព​សង្គម​ទូទាំង​ពិភពលោក​ ក៏​ដូច​ជា​ទូតសុច្ឆន្ទៈ​ឱ្យ​ផលិត​ផល​ល្បីៗ​ផង​ដែរ​។ បន្ថែម​ពី​លើ​នោះ​ទៀត​ នឹង​ទទួល​បាន​ផ្ទះ​មួយ​ល្វែង​នៅ​ក្នុង​ក្រុង​ឡុង​ដ៍​ផងដែរ។

The results of Miss World 2021 are: Winner - Karolina Bielawska of Poland,  First runner-up – Shree Saini of USA and Second runner-up – … | Miss world,  Miss, Fashion

ខណៈ​ដែល​ថ្មីៗ​នេះ​ អង្គ​ភាព​ Miss Universe មាន​ម្ចាស់​ថ្មី កម្មវិធី​ Miss World ដែល​ជា​ស្ថាប័ន​ធំមួយ​ដែរ​នោះ​ក៏​មាន​លេច​ចេញ​នូវ​ពាក្យ​ចចាមអារ៉ាម​ថា​នឹង​មាន​ម្ចាស់​ថ្មី​មួយ​រូប​ទៀត​ជា​សហ​ម្ចាស់​កម្មសិទ្ធិ​ ដោយ​អ្នក​ដែល​គេ​យល់​ថា​នឹង​ក្លាយ​ជា​ម្ចាស់​រួម​នៃ​កម្មវិធី​នេះគឺ​ពាណិជ្ជករ​អង់គ្លេស​ Dipendra Gunlung ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​អាកាសចរណ៍​ Himalayan និង​ក្រុមហ៊ុន​រោងភាពយន្ត​ដ៏​ប្រណិត​ៗ​ជុំ​វិញ​ពិភពលោក​ ព្រោះ​លោក​បាន​អញ្ជើញ​ Miss World Karolina Bielawska និង​អង្គភាព​ Miss World Organization ទៅ​ទទួល​ទាន​អាហារ​ជុំ​គ្នា​។ បើ​សិន​ជា​ដំណឹង​នេះ​គឺជា​ការ​ពិត​ប្រាកដ​ណាស់​ថា​អង្គភាព​មួយ​នឹង​ប្រកាស​ជា​ផ្លូវការ​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះជាក់​ជា​មិន​ខាន។

នៅពេល​ដែល​ម្ចាស់​មកុដ​ឆ្នាំ​ចាស់​នាង​ Karolina Bielawska ប្រគល់​មកុដ​ជូន​អ្នក​ឈ្នះ​ក្នុង​ការ​ប្រកួត​លើក​ទី​៧១​នោះ​បាន​សេចក្ដី​ថា​ ម្ចាស់​មកុដ​ថ្មី​នឹង​បំណែក​កំណត់​ត្រា​របស់​ម្ចាស់​មកុដ​ឆ្នាំ​ចាស់​ ដោយ​នាង​នឹង​បាន​ទៅ​កាន់​ប្រទេស​ជា​ច្រើន​ បាន​ចំណូល​កាន់​តែ​ច្រើន​ និង​បាន​ចូលរួម​ក្នុង​កិច្ច​ការ​មនុស្ស​ធម៌កាន់​តែ​ទូលំទូលាយ​ជាង​មុន​។

តាម​ដឹង​សម្រាប់​ការ​ប្រកួត​របស់​ Miss World ​នឹង​មាន​ប្រទេស​ចូលរួម​ច្រើន​ជាង​ ៨០​ប្រទេស​ដើម្បី​ចូលរួម​​ប្រកួត​ប្រជែង​ដណ្ដើម​ធ្វើ​ជា​ម្ចាស់​មកុដ​៕

ប្រភព៖ philstar

Share.