កាលពីថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៣ កីឡាករកូនកាត់ខ្មែរ-បារាំង កុក បូរីស បានបង្ហោះសានៅលើទំព័រងឲហ្វេសបុករបស់ខ្លួនថា៖ «Free Agent Hope I will find good challenge for 2023» ក្រោយពេលបញ្ចប់កុងត្រាខ្ចីជើងចំនួន១រដូវកាល នៃលីគកំពូលប្រទេសម៉ាឡេស៊ី Malaysia Super League ។

តាមរយ:សារនៅលើហ្វេសបុកនេះលោកចង់បង្ហាញថា៖ «នាពេលបច្ចុប្បន្នលោកកំពុងស្ថិតក្នងស្ថានភាពជាកីឡាករ Free Agent ហើយ កុក បូរីស ក៏សង្ឃឹមថាក្នុងឆ្នាំ ២០២៣ នេះ នឹងមានការប្រកួតប្រជែងថ្មីមួយដ៏ល្អសម្រាប់គាត់»។

កីឡាករខ្សែបម្រើកាពាររូបនេះ ក៏ត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជា កាលពីពេលកន្លងទៅនេះ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី និងសម្រាប់ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែលទើបតែបញ្ចប់។

កីឡាករ កុក បូរីស បានចាកចេញពីក្លិបបាល់ទាត់ភ្នំពេញក្រោន ទៅកាន់ Sarawak United FC សមាជិកលីគកំពូលនៃប្រទេសម៉ាឡេស៊ី Malaysia Super League ក្នុងលក្ខខណ្ឌខ្ចីជើងចំនួន១រដូវកាល ខណៈរូបគេជាកីឡាករកម្ពុជា ដំបូងគេចេញទៅប្រកួតអាជីពនៅក្រៅប្រទេសក្នុងឆ្នាំ២០២២ នេះ៕

Share.