ថ្ងៃនេះសារព័ត៌មានត្រយង សូមណែនាំអ្នកគាំទ្រវិស័យបាល់ទាត់នៅប្រទេសកម្ពុជា មកដឹងជុំវិញទីផ្សារដោះដូរកីឡាកររបស់ក្លិបបាល់ទាត់វិសាខា គិតត្រឹមថ្ងៃពុធ ទី៨ ខែកុម្ភ: ក្នុងការត្រៀមសម្រាប់រដូវកាល ២០២៣-២០២៤ ពោលគឺបាន​នាំចូលកីឡាករថ្មីៗជាច្រើន និង​ចែក​ផ្លូវ​ជាមួយ​កីឡាករមួយចំនួនផងដែរ។

នាយក​បច្ចេក​ទេស គ្រូបង្វឹក គ្រូជំនួយ គ្រូអ្នកចាំទី និងគ្រូកាយ​សម្បទា៖
ក្លិបបាល់ទាត់វិសាខា បានប្រកាសតែងតាំងលោក Simon McMenemy គ្រូបង្វឹកជនជាតិស្កុតឡេន វ័យ៤៥ឆ្នាំ កាន់អជ្ញាប័ណ្ណ UEFA A-License ជាគ្រូបង្វឹកថ្មី ខណ:លោក មាស ចាន់ណា តែងតាំងជា​នាយក​បច្ចេក​ទេស។

ប្រកាសតែងតាំងលោក Sarunas Biciusas គ្រូ​បង្វឹក​កាយ​សម្បទា, លោក Daryl Martin Willard ជា​គ្រូ​ជំ​នួយ​របស់​ក្រុម​ធំ និង​ជា​អ្នក​គ្រប់គ្រង​ក្រុម​យុវ​ជន​ថ្នាល, លោក Anthony John McMullen គ្រូបង្វឹកអ្នកចាំទីថ្មី, បន្ដកិច្ចសន្យាជាមួយលោក Tunji Ayoyinka Akeeb ក្នុងតួនាទីជាគ្រូជំនួយ, Seon Power ប្រកាសចូលនិវត្តន៍ និងក្លាយជាគ្រូជំនួយថ្មី។

កីឡាករចំណូលថ្មី៖
ស៊ិន សុវណ្ណមករា, ស រតនា, វឿន វ៉ា និង ចាន់ សារ៉ាពេជ្រ ផ្លាស់ពីព្រៃវែង
Emmanuel Junior Mbarga ជនជាតិកាមេរូន ពីព្រះខ័នរាជស្វាយរៀង
ហ៊ុល គីមហ៊ុយ ពីបឹងកេត
Takumu Nishihara ជនជាតិជប៉ុន ពី Tiffy Army
Barreto De Lima Mouzinho ជនជាតិទីម័រខាងកើត ពីអង្គរថាយហ្គឺរ
Khan Mohammed Faeez ជនជាតិអាហ្វ្រិកខាងត្បូង វិលត្រលប់ពីព្យាបាលរបួស។

កីឡាករចាកចេញ៖
Lee JaeGun, Paulo Victor, ផាន់ អត់ និង ធារី ចន្ថាប៊ីន។

កីឡាករចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង៖
ឈង់ ប៊ុនណាត
ទៅណាហ្គាវើលដ៍, វីរៈ ដារ៉ា ទៅព្រះខ័នស្វាយរៀង ខណ: រស់ សំអឿន, គី រីណា, រដ្ឋ វីរៈ និង សាំង ហាន់ឃុន ទៅព្រៃវែង។

​យុវ​ជន U-18 ដំឡើងមកកាន់ឈុតធំ៖
នេត ណែត, ឈើត សាមឌី និង មាន ចាន់រិទ្ធ៕

Share.