បន្ទាយមានជ័យ៖ អ្នកស្រុករើសបានក្រពើមួយក្បាល យកមកដាក់វត្តរលំជ្រៃ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ព្រះសង្ឃប្រកាសរកញ៉ោមម្ចាស់មកទទួលវិញ ដែលចាប់បានកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ម៉ៅ មើន នាយប៉ុស្តិ៍នគរបាលឃុំភូមិថ្មីបានប្រាប់ថា៖ ប្រជាពលរដ្ឋក្រោយត្រឡប់ពីទិញឥដ្ឋខេត្តសៀមរាបដឹកតាមរថយន្តចេញមកផ្ទះវិញប្រទះឃើញក្រពើ១ក្បាលទម្ងន់ប្រមាណជិត៣០គីឡូក្រាមមានចំណងចងមាត់និងខ្សែចងស្លាបសេកជើងមុខដែលរុះនៅកណ្តាលផ្លូវជាតិលេខ៦ ដោយខ្លាចរថយន្តមកកិនទើបរើសដាក់រថយន្តយកមកប្រគេនព្រះសង្ឃនៅវត្តរលំជ្រៃស្រុកថ្មពួកដែលរើសបាននៅម៉ោង៥,៣០នាទីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ក្នុងទឹកដីខេត្តសៀមរាប។

លោកបានបញ្ជាក់ថា៖ក្រោយប្រជាពលរដ្ឋយកក្រពើរ១ក្បាលដែលរើសបានតាមផ្លូវមកប្រគេនព្រះសង្ឃវត្តរលំជ្រៃ ព្រះសង្ឃបានផ្សព្វផ្សាយតាមបណ្តាញសង្គមអាខនឈ្មោះ ហី សុផាលីន ដែលជាអាខនព្រះសង្ឃវត្តរលំជ្រៃបានជូនដំណឹងនិងប្រកាសរកម្ចាស់ក្រពើដែលជ្រុះបាត់មកទទួលយកផងពេលនេះមានញាតិញោមរើសបានយកមកប្រគេនព្រះសង្ឃវត្តរលំជ្រៃរក្សាទុក និងប្រគល់ជូនវិញ។

មន្ត្រីរដ្ឋបាលព្រៃឈើស្រុកថ្មពួកបានប្រាប់ថា៖ ក្រោយពេលដែលព្រះសង្ឃវត្តរលំជ្រៃត្រូវបានអ្នកស្រុកយកក្រពើ១ក្បាលទម្ងន់ប្រមាណជិត៣០គីឡូក្រាមដែលរើសបានតាមផ្លូវក្នុងភូមិសាស្គ្រខេត្តសៀមរាប ក្រោយពេលដែលព្រះសង្ឃប្រកាសនិងជូនដំណឹងរកម្ចាស់មិនឃើញមកទទួលយកបានអោយមន្ត្រីមេព្រៃយកទៅលេង តែមន្ត្រីមេព្រៃបដិសេដ្ឋព្រោះក្រពើធំហើយកាចទៀតមិនដឹងថាយកទៅលេងកន្លែងណាបើយកទៅលេងតាមប្រឡាយបឹងបួរ ឬអូរខ្លាចប្រជាពលរដ្ឋស្តីបន្ទោសព្រោះពួកគាត់ខ្លាចទើបមិនហ៊ានទទួលយកទៅលេងតែទទួលព័ត៌មានបានដឹងថាពេលនេះក្រពើ១ក្បាលត្រូវបានយកទៅលេងហើយមិនដឹងទៅលេងនៅឯណាទេ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.