ពោធិ៍សាត់៖ ភ្លៀងធ្លាក់មួយមេលាយឡំដោយខ្យល់កន្ត្រាក់ បំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន១០៨ខ្នងរួមនិងទ្រព្យសម្បត្តិសាធារណៈមួយចំនួន នៅក្នុងស្រុកក្រុងចំនួន៤ ក្នុងខេត្តពោធិ៍សាត់កាលពីរសៀលថ្ងៃទី ២៨ ខែមេសាឆ្នាំ២០២៤នេះ។

តាមរបាយការណ៍ពីសមត្ថកិច្ចឃើញថាខ្យល់កន្ត្រាក់លាយឡំដោយភ្លៀងធ្លាក់ បណ្ដាលឱ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋនៅក្នុងក្រុងពោធិ៍សាត់ ក្នុង៤សង្កាត់ ក្នុងនោះសង្កាត់បន្ទាយដីចំនួន២ខ្នង សង្កាត់រលាបចំនួន៨ ខ្នង សង្កាត់ព្រៃញីចំនួន២០ ខ្នង រលំរោងទើបនឹងសង់ថ្មីមិនទាន់ប្រក់ចំនួន០១ សង្កាត់ប្រទេសព្រៃ រលំផ្លាកប៉ាណូចំនួន០៣ផ្ទាំង។

ស្រុកកណ្ដៀង ខូចខាតចំនួន០៣ ខ្នងក្នុងនោះខូចខាតទាំងស្រុងចំនួន០១ ខ្នងស្រុកបាកាន ប៉ះពាល់ផ្ទះមួយខ្នង និងផ្ទះបាយមួយ។ស្រុកក្រគរប៉ះពាល់ចំនួន០៣វឃុំ ក្នុងនោះឃុំអូរសណ្ដាន់ខូចខាតចំនួន៤៦ខ្នង និងរលំបង្គោលភ្លើងចំនួន០៣ដើម រួមនិងអាគារមណ្ឌលសុខភាពមួយផងដែរ។ ឃុំបឹងកន្ទួតខូចខាតចំនួន០៥ខ្នង ឃុំស្នាអន្សាចំនួន ១៩ខ្នងក្នុងនោះខូចខាតអស់ទាំងស្រុងចំនួន០២ខ្នង និងកំពង់ពោធិ៍ខូចខាតអស់មួយខ្នង ៕

អត្ថបទ៖ ពោធិ៍សាត់

Share.