មួយ​រយៈ​ចុង​ក្រោយ​នេះ​​ អ្នក​រក​ស៊ី​ជាមួយ​​នឹង​ហ្វេសប៊ុក​កំពុង​ជួប​បញ្ហា​បាត់​ Reach បាត់​ Like បាត់​ Share និង​ បាត់​ Comment មិន​ខុស​ពី​អ្នក​ជួប​បញ្ហា​ខាង​លើ​លោក​ សេង មង្គល តារា​សម្ដែង​​រូប​សង្ហា​ដ៏​ល្បី​បាន​ផុស​​ត្អូញ​ត្អែរ​​ តាម​រយៈ​ផេក​របស់​ខ្លួន​ថា​លោក​ស្ដាយ​ ព្រោះ​មួយ​រយៈ​ចុ​ង​ក្រោយនេះ​​​អ្នក​គាំទ្រ​ លោក​​មិន​បាន​ឃើញ​អ្វី​ដែល​លោក​បង្ហោះសោះ​។​

កាល​ពី​មួយ​ម៉ោង​មុន​នេះ​ ពោល​គឺ​នៅ​ថ្ងៃ​​ទី ​២៥ ខែ​មិថុនា​ ឆ្នាំ​២០២១ នេះ​ លោក​ សេង មង្គល​ ដែល​​បាន​ប្រើ​ប្រាស់​ហ្វេសប៊ុក​ផេក​​ជា​ភាសា​អង់គ្លេស​ Mongkul Seng Real ​ដើម្បី​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​អ្នក​គាំទ្រ​ ក៏​ដូច​​ជា​ចែក​រំលែកព័ត៌មាន​ផ្សេង​ៗ​​ពាក់ព័ន្ធ​នឹង​សមិទ្ធិផល​ការ​ងារ​ថ្មី​ៗ​របស់​លោក​ ដល់​ហ្វេន​ៗ​ បាន​ចេញ​មក​បង្ហោះ​ Status ​បង្ហាញ​ការ​ត្អូញត្អែ​រ​ និង ​ស្ដាយ​ដែល​​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ហ្វេសប៊ុក​ មាន​បញ្ហា​រអាក់រអួល​ ធ្វើ​ឱ្យ​​អ្វី​ដែល​លោក​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​មួយ​នេះ​ ហាក់​មិន​ត្រូវ​បាន​អ្នក​គាំទ្រ​មើល​ឃើញ​ច្រើន​ដូច​កាល​ពី​លើក​មុន​។​

«ស្តាយចំនួនអ្នក Like Share និង Cmt ក្នុងហ្វេសប៊ុកហ្វេនផេករបស់ខ្ញុំពេលដែលហ្វេសប៊ុកមិនទាន់ធ្វើសុី… មិនដឹងធ្វើយ៉ាងណាអោយបងប្អូនបានឃើញច្រើនដូចមុនទេ​»។

បញ្ហា​ Facebook បាត់​ Reach បាត់ Like បាត់​ Share និង​ បាត់​ Comment នេះ​​គឺ​ជា​បញ្ហា​មួយ​ដែល​អ្នក​លេង​បណ្ដាញ​សង្គម​ ពិសេស​អ្នក​ដែល​ធ្វើ​ Business ពឹង​ផ្នែក​លើ​ Platform មួយ​នេះ​កំពុង​ជួប​ប្រទះ​ ហើយ​កំពុង​តែ​រក​វិធី​ដោះស្រាយ​ ​និង​រង​់​ចាំ​មើល​តើ​​បណ្ដាញ​សង្គម​ដ៏​ធំ​មួយ​នេះ​​នឹង​មាន​​ការ​ដោះ​ស្រាយ​ល្អ​មួយ​សម្រាប់​អ្នក​ប្រើប្រាស​់​ដែរ​ឬក៏​យ៉ាង​ណា?

Telegram-Troryorng
Share.