ប្រជាពរលដ្ឋម្នាក់ តាមរយៈសារព័ត៌មានត្រយង បានស្នើសុំមន្រ្តីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យឡើងវិញការដាក់បង្គោលគីឡូម៉ែត្រតាមបណ្ដោយផ្លូវជាតិលេខ៨។ ពលរដ្ឋបានអះអាងថាមន្រ្តី បានដាំបង្គោលបញ្ជាក់គីឡូម៉ែត្រច្របូកច្របល់ខុសពីស្ថានភាពជាក់ស្ដែង។ ខាងក្រោមនេះ ជាសំណេរ និងរូបភាពដែលប្រជាពលរដ្ឋនោះផ្ញើសារមកកាន់សារព័ត៌មានត្រយង សំណូមពរឱ្យជួយចុះផ្សាយ។

១/គីឡូ៥៦ ចង់បញ្ជាក់ថាចំងាយពីភ្នំពេញទៅដល់ផ្សាស្នាយពល៥៦គីឡូម៉ែត្រ តែពីស្នាយពលមកដល់ស្ពានព្រែកតាមាក់ក៏៏៥៦គីឡូដែរ។ សំនួរចង់សួរថា តើចំងាយពីព្រែកតាមាក់ទៅដល់វត្តភ្នំមានប៉ុន្មានគីឡូម៉ែត្រ? ខ្ញុំចង់សួរទៀតថាបើពីផ្សាស្នាយពលដល់ស្ពាន់ព្រែកតាម៉ាក់ចំងាយ៥៦គីឡូម៉ែត្រ តើមន្ត្រីក្រសួងសាធារណការពួកគាត់វាស់វែងតាមផ្លូវណាទើបឃើញរហូតទៅដល់៥៦គីឡូម៉ែត្រ?

២/គីឡូ៥៤ បញ្ជាក់ចំងាយពីភ្នំពេញទៅដល់ភូមិក្រូច៥៤គីឡូម៉ែត្រខ្វះតែពីរគីឡូម៉ែត្រទៀតដល់ផ្សាស្នាយពលដូចគ្នា។ សំនួរសួរថាតើពីផ្សាស្នាយពល់ស្ពានព្រែកតាមាក់ចំងាយប៉ុន្មានគីឡូម៉ែត្រដែរ?

Share.