កីឡាករ Takumu Nishihara គឺ​ជា​កីឡាករសញ្ជាតិជប៉ុន​តែ​ម្នាក់​ដំ​បូង​គេ ដែល​អាចស៊ុតបញ្ចូលទីបាន ១គ្រាប់​ឲ្យ​វិសាខា ក្នុងជំនួបឈ្នះព្រៃវែង លទ្ធផល ២-១ នៅកីឡដ្ឋាន AIA Stadium, KMH Park កាលពីថ្ងៃទី១១ ខែកុម្ភ; ឆ្នាំ២០២៣ ក្នុង​ការ​ប្រកួត​ពានរង្វាន់ Cambodian League Cup 2023 សប្ដាហ៍ទី១ ។

ក្នុង​ការ​ប្រកួត​បើកឆាកនេះ ក៏ជា​ការ​បង្ហាញ​ខ្លួន​ជាផ្លូវ​ការលើកដំបូងបន្ទាប់​ពី​ចាក់ចេញពី កង​យោធ​ពលខេមរភូមិន្ទ Tiffy Army FC មកចុះកិច្ចសន្យា​ជា​មួយ​វិសាខាសម្រាប់​រដូវ​កាល​ថ្មី។ បច្ចុប្បន្ន​ខ្សែប្រយុទ្ធសញ្ជាតិជប៉ុន វ័យ៣០ឆ្នាំរូបនេះ កំពុង​បង្ហាញ​ទម្រង​លេង​បាន​យ៉ាង​ល្អ​សម្រាប់​ការ​ប្រកួត​ពានរង្វាន់ Cambodian League Cup 2023។

ជាមួយ​នឹង​រក​បាន​ជ័យជម្នះ​អោយ​វិសាខា ក្នុង​ប្រកួត​បើក​ឆាក​នេះ​ផង​ដែរ កីឡាករ​ Takumu Nishihara ក៏​ត្រូវ​បាន​វាយ​តម្លៃ​អោយ​ឈ្នះ​ងារ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត (Man Of The Match ឬ MOTM) ទៀត​ផង។

ឆ្លងកាត់​ការ​ប្រកួត​សប្ដាហ៍ទី១ ​ពានរង្វាន់ Cambodian League Cup 2023 លទ្ធផលពូល A ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៣៖

  • វិសាខ ២-១ ព្រៃវែង នៅកីឡដ្ឋាន AIA Stadium, KMH Park
  • គិរីវង់សុខសែនជ័យ ២-០ កោះកុង នៅកីឡដ្ឋាន គិរីវង់
  • សមាគមបាល់ទាត់ ខ.ភ.ម ៤-០ អគ្គិសនីកម្ពុជា នៅកីឡដ្ឋាន ខ.ភ.ម

ឆ្លងកាត់​ការ​ប្រកួត​សប្ដាហ៍ទី១លទ្ធផលពូល B ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៣៖

  • អង្គរថាយហ្គឺរ ២-៤ អាយ អេស អាយ សង្កោសែនជ័យ កីឡដ្ឋាន ហនុមាន
  • ភ្នំពេញក្រោន ៣-០ សូលទីឡូអង្គរ កីឡដ្ឋាន ស្មាត អ អេស អិន
  • ណាហ្គាវើលដ៏ ២-០ នគរបាលជាតិ នៅកីឡដ្ឋាន ខេត្តកំពង់ស្ពឺ៕

Share.