សិល្បៈ​ជាតិ​៖ បទ​ចម្រៀង​ថ្មី​ត្រៀម​ចេញ​បម្រើ​សោតរូបារម្មណ៍​​អ្នក​គាំទ្រ​របស់​តារា​ចម្រៀង​ សុគន្ធ ថេរ៉ាយុ​ នៅ​ក្នុង​ផលិតកម្ម​ថោន (Town) កំពុង​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មាន​ចាប់​អារម្មណ៍​​នៅ​ពេល​ដឹង​ថា​បទ​ថ្មី​ត្រៀម​ចេញ​នេះ​គឺ​ជា​ស្នាដៃ​និពន្ធ​ទំនុកច្រៀងនិងមេឡូឌីដោយ ​G-Devith។

កាល​ពី​ពេល​ថ្មីៗ​នេះ​ ផលិតកម្ម​ថោន​ បាន​បញ្ចេញ​បទ​ចម្រៀង​​ដែល​មាន​ចំណង​ជើង​ថា​ «រត់» របស់​​ សុគន្ធ ថេរ៉ាយុ​ នៅ​​លើ​ផេក​ផ្លូវ​ការ​ Town Production ដោយ​បទ​ចម្រៀង​ថ្មី​នេះ​ហាក់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ព្រោះ​តែ​ឈ្មោះ​​អ្នក​ទំនុកច្រៀងនិងមេឡូឌី​បាន​ដាក់​​ថា​ ​G-Devith។

​ ទោះ​ជា​បទ​ចម្រៀង​ទាំង​ស្រុង មិន​ទាន់​បាន​បញ្ចេញ​មក​ក្ដី​ ហើយវីដេអូ​ដែល​ចែក​រំលែក​ឱ្យ​អ្នក​គាំទ្រ​ស្ដាប់​មុន​មាន​​មិន​ដល់​៣០​វិនាទី​ផង​ ប៉ុន្តែ​អ្នក​គាំទ្រ​ដែល​ស្រលាញ់​តារា​ចម្រៀង​ G-Devith មួយ​ភាគ​ធំ​បាន​លើក​សរសើរ​ពី​មេឡូឌី និង​ទំនុកច្រៀង​​​បទ​ថ្មី​នេះ​​ថា​ ទំនុក​និង​មេឡូឌី របស់​ G-Devith ពីរោះ និង​មាន​ភាព​ទាក់ទាញ​ខ្លាំង​។

តោះ​ទស្សនា​បទ​ចម្រៀង​ថ្មី​ «រត់» ដែល​និពន្ធ​ទំនុក​និង​មេឡូឌីដោយ G-Devith ខាង​ក្រោម​នេះ​

Share.