សិល្បៈ​ជាតិ​៖ ក្រៅ​ពី​មាន​រូប​សម្រស់​ស្រស់​ស្អាត ឆ្លាត​វាងវៃ មាន​ភាព​ជឿជាក់​និង​ក្លាហាន​​​ ដែល​ជា​ចំណុច​លេចធ្លោ​និង​ទាក់ទាញ​ចិត្ត​​គណៈកម្មការ​​ ក៏​ដូច​ជា​អ្នក​គាំទ្រ​ហើយ​នោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បាន​បង្ហើប​ឱ្យ​ដឹង​​ទៀត​​ថា​​នៅ​មាន​ចំណុច​ពិសេស​សំខាន់​មួយ​ទៀត​​ដែល​ជួយ​ឱ្យ​នាង​អាច​ឡើង​ទៅ​ដល់​វគ្គ​ Top10 ​ក្នុង​​កម្មវិធី​ Miss Grand International 2022។

យោង​តាម​ការ​បង្ហោះ​របស់​ Page គាំទ្រ​បវរកញ្ញា​ដ៏​ល្បី​មួយ​ Beauty Pageant Reviewer ដែល​បាន​ជួប​ផ្ទាល់​ជាមួយ​នឹងកញ្ញា​ ពេជ្រ​វត្តី សារ៉ាវឌ្ឍី បាន​ចែក​រំលែក​ចំណុច​សំខាន់​មួយ​​ដែលសាមី​ខ្លួន​កញ្ញា​​ Pichy បាន​បង្ហើប​ឱ្យ​ដឹង​ពី​មូលហេតុ​ពិសេស​មួយ​​ដែល​ខ្លួន​អាច​ឈាន​ចូល​ដល់​ក្នុង​វគ្គ​ Top10 បាន​។

ខាង​ក្រោម​នេះ​គឺជា​ការ​លើក​ឡើង​ទាំង​ស្រុង​របស់​ផេក​ខាង​លើ​នេះ​៖ «✨ ​ខ្ញុំ​បាន​ជួប​ ​Pichy ​​នឹង​បាន​សួរ​នាង​ថា​​​ គិត​យ៉ាង​ណា​ចំពោះ​ការ​ចូល​កំពូល​ ​Top​10​​​ ​ចុង​ក្រោយ​​​ ​ហេីយ​តេី​​មូលហេតុ​​អី​ដែល​ធ្វេី​អោយ​នាង​ចូល​​Top​10​?​ Pichy​: ​ខ្ញុំ​គិត​ថា​​​ ​ខ្ញុំ​ចូល​ ​Top​10​ ​ដោយ​សារ​តែ​​ ​ក្រុម​ការងារ​គេ​ជា​អ្នក​រេីស​ខ្ញុំ​​ ​គណៈកម្មការ​​មាន​គ្រប់​ទី​កន្លែង​​ ​ខ្ញុំ​បាន​​ព្យាយាម​​ណាស់​​ ​គ្រប់​គ្រូ​បង្ហាត់​ពួក​គាត់​សុទ្ធ​តែ​ចូលចិត្ត​ខ្ញុំ​​ ​ព្រោះ​នៅ​ពេល​ដែល​ជាប់​​ទៅ​ពួក​យេីង​ត្រូវ​ធ្វេី​ការ​ជាមួយ​គ្នា​​ ជា​ពិសេស​ការងារ​ប្រចាំ​ថ្ងៃ​គឺ​ជា​រឿង​ធំ​បំផុត​ដែល​នាំ​អោយ​ខ្ញុំ​ចូល​កំពូល​ ​Top​10​​​ ​ចុង​ក្រោយ​បាន​​​ប្អូន​ៗ​​ឆ្នាំ​នេះ​​ ត្រៀម​យក​គម្រូ​តាម​ណា៎​​ ​មិន​ងាយ​ទេ​​ ​បទ​ពិសោធន៍​​ដែល​គេ​ប្រាប់​យេីង​​​ ​អោយ​តែ​ខ្ញុំ​ជួប​​ ​ខ្ញុំ​សួរ​អោយ​ទាល់​តែ​អស់​😂​Pich​ Votey Saravody Official ​ពូកែ​ណាស់​កូន​ស្រី​»​។

Share.