ពានរង្វាន់​បាល់ទាត់ Cambodian League Cup 2023 បាន​បញ្ចប់​ដំណើរការ​ប្រកួត​​សប្ដាហ៍​ទី១​របស់​ខ្លួន​ហើយ នៅ​ចុង​សប្ដាហ៍​ថ្មីៗនេះ ស្រប​ពេល​ដែល​លោក​អាជ្ញាកណ្ដាល​៦នាក់​បាន​ដឹកនាំ​ការ​ប្រកួត​ព្រម​ទាំង​បាន​ពិន័យ​កាត​១១​សន្លឹក។

ទិន្នន័យ​របស់​អាជ្ញាកណ្តាល​ទាំង​៦នាក់​មាន៖
១) ថន ថាវ័ន្ត ពិន័យកាត​៤សន្លឹក
២) អ៊ីវ ទីណា ពិន័យកាត​២សន្លឹក
៣) ឃួន វីរៈ ពិន័យកាត​២សន្លឹក
៤) ឃិន ឧសីហា ពិន័យកាត​១​សន្លឹក (កាត​ក្រហម)
៥) ជួប វិសាល ពិន័យកាត​១​សន្លឹក
៦) ហ៊ោ ប៊ុនថង ពិន័យកាត​១​សន្លឹក

ចំណែក​ក្រុម​ដែល​ត្រូវ​ពិន័យកាត​មាន៖
១) គីរីវង់សុខសែនជ័យ ៣សន្លឹក
២) អង្គរថាយហ្គឺរ ២សន្លឹក
៣) វិសាខា ១សន្លឹក (ក្រហម)
៤) Tiffy Army FC ១សន្លឹក
៥) ភ្នំពេញក្រោន ១សន្លឹក
៦) ណាហ្គាវើល ១សន្លឹក
៧) កោះកុង ១សន្លឹក
៨) នគរបាលជាតិ ១សន្លឹក

សម្រាប់​កម្មវិធី​ប្រកួត​បន្ត​សប្ដាហ៍​ទី២ នឹង​ធ្វើ​ឡើង​នៅ​ចុង​សប្ដាហ៍​នេះ​ទៀត​ដោយ៖
ថ្ងៃទី​១៨ ខែ កុម្ភៈ ឆ្នាំ ២០២៣ ក្នុង​ពូល B
-អាយ អេស អាយ ដង្កោសែនជ័យ Vsណាហ្គាវើលដ៍ វេលា​ម៉ោង 15:45 កីឡដ្ឋាន AIA KMH Park
-សូលទីឡូអង្គរ Vs អង្គរថាយហ្គឺរ វេលា​ម៉ោង​15:45 កីឡដ្ឋាន​ហនុមាន
-ព្រះខ័នរាជស្វាយរៀង Vs ភ្នំពេញក្រោន វេលា​ម៉ោង​18:30 កីឡដ្ឋាន ខ.ភ.ម
ថ្ងៃ​ទី ១៩ ខែ កុម្ភៈ ឆ្នាំ​២០២៣ ក្នុង​ពូល B
-កោះកុង អេហ្វស៊ី Vs កងយោធពលខេមរភូមិន្ទ វេលា​ម៉ោង​15:45ទីលាន មន្ទីរ អយក ខេត្តកោះកុង
-ព្រៃវែង អេហ្វស៊ី Vs គិរីវង់សុខសែនជ័យ វេលា​ម៉ោង​ 15:45 កីឡដ្ឋាន ខេត្តព្រៃវែង
-បឹងកេត Vs វិសាខា វេលា​ម៉ោង​ 15:45 កីឡដ្ឋាន ខេមបូឌា អ៊ែរវ៉េ

Share.