សិល្បៈ​អន្តរជាតិ​៖ Park Seo Joon តារា​សម្ដែង​​រឿង​​ «What’s Wrong with Secretary Kim» បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​តួកគី​ និង​ស៊ីរី​ ដែល​កំពុង​រង​ផល​ប៉ះពាល់​ដោយ​សារ​គ្រោះ​​​រញ្ជួយ​ផែនដី​នៅ​តួក​គី-ស៊ីរី។

តារា​សម្ដែង​​ល្បី​លំដាប់​ពិភពលោក​ Park Seo Joon ថ្មី​ៗ​បាន​ដក​លុយ​ចេញ​ពី​កុង​ធនាគារ​របស់​ខ្លួន​ជាង​១០០​លាន​វ៉ុន ឬប្រមាណ​ជិត​៨​ម៉ឺន​ដុល្លារ​ ដើម្បី​បរិច្ចាគ​ជួយ​ដល់​កុមារ​តូចៗ​ដែល​ជា​ជន​រងគ្រោះ​ក្នុង​ហេតុការណ៍​រញ្ជួយ​ផែនដី​ដ៏​ធំ​អាក្រក់​បំផុត​មួយ​នៅ​តួកគី និង​ ស៊ីរី​។

ក្រោយ​ទទួល​បាន​ដំណឹង​នេះ​អ្នក​គាំទ្រ​ជា​ច្រើន​របស់​លោក​បាន​ចូលរួម​អបអរសាទរ​ ថែម​ទាំង​លើក​ឡើង​ដូច​គ្នា​ទៀត​ថា​ ស្រលាញ់​តារា​រូប​នេះ​មិន​ខុស​បំណង​នោះ​ឡើយ​៕

ប្រភព៖ Koreaboo

Share.