ក្លិបបាល់ទាត់ Chelsea ក្រោមការដឹកនាំរបស់លោក Graham Potter បានរងបរាជ័យក្រោមថ្វីជើង Borussia Dortmund ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Signal Iduna Park ពានរង្វាន់ UEFA Champion League រដូវកាល ២០២២-២៣ ជើងទី១ វគ្គ១៦ក្រុមចុងក្រោយ កាលពីយប់ថ្ងៃទី១៥ ឈានចូលព្រឹកថ្ងៃទី១៦ ខែកុម្ភ:។

១គ្រាប់ជ័យជម្នះរបស់ក្លិបបាល់ទាត់ Borussia Dortmund ស៊ុតបញ្ចូលទីដោយកីឡាករ Karim Adeyemi នៅនាទី៦៣’ ចំណេញ១គ្រាប់ក្នុងដៃជាទុនសម្រាប់ជើងទី២ នៅកីឡដ្ឋាន Stamford Bridge នៅថ្ងៃទី៨ ខែមីនា ខាងមុននេះ។

ទស្សនាវីដេអូហាយឡាយ Dortmund 1-0 Chelsea៖

ក្លិបតោខៀវ Chelsea ដែលមានលោក Todd Boehly ជាម្ចាស់ក្លិបបានចំណាយទឹកប្រាក់ប្រមាណ ៥៧១.៨៩ លានផោន ច្រើនជាងគេនៅក្នុងលីគអង់គ្លេស Premier League 2022-23 នៃទីផ្សារដោះដូរកីឡាកររដូវក្តៅ-រដូវរងា។

ទីផ្សាររដូវក្តៅ៖
– Raheem Sterling ផ្ទេរពី Manchester City ក្នុងតម្លៃ ៥០លានផោន
– Kalidou Koulibaly ផ្ទេរពី Napoli ក្នុងតម្លៃ ៣៣លានផោន
– Marc Cucurella ផ្ទេរពី Brighton ក្នុងតម្លៃ ៦០លានផោន
– Cesare Casadei ផ្ទេរ​ពី Inter Milan ក្នុង​តម្លៃ​១២​លាន​ផោន
– Carney Chukwuemeka ផ្ទេរពី Aston Villa ក្នុងតម្លៃ ២០លានផោន
– Denis Zakaria ផ្ទេរពី Juventus ក្នុងតម្លៃ ៤.១លានផោន
– Wesley Fofana ផ្ទេរពី Leicester City ក្នុងតម្លៃ ៧០លានផោន

ទីផ្សាររដូវរងា៖
– Noni Madueke ផ្ទេរពី PSV ក្នុងតម្លៃ ២៩លានផោន
– Mykhailo Mudryk ផ្ទេរពី Shakhtar Donetsk ក្នុងតម្លៃ ៨៨លានផោន
– David Datro Fofana ផ្ទេរពី Molde FK ក្នុងតម្លៃ ១០លានផោន
– Andrey Santos ផ្ទេរពី Vasco da Gama ក្នុងតម្លៃ ១៨លានផោន
– Benoit Badiashile ផ្ទេរពី Monaco ក្នុងតម្លៃ ៣៥លានផោន
– Malo Gusto ផ្ទេរពី Lyon ក្នុងតម្លៃ ២៦.៣លានផោន
– Joao Felix ផ្ទេរពី AT-Madrid ក្នុងលក្ខខណ្ឌខ្ចីជើង ក្នុងតម្លៃ ៩.៦៩លានផោន
– Enzo Fernandez ផ្ទេរពី Benfica ក្នុងតម្លៃ ១០៦.៨លានផោន៕

តារាងចំណាត់ថ្នាក់នៅ Premier League របស់តោខៀវ Chelsea៖

Share.