សិល្បៈ​ជាតិ​៖​ ជា​ថ្មី​ៗ​ម្ដង​ទៀត​ ព្រឹត្តិ​ការណ៍​អង្គរ​សង្រ្កាន្ត​ ២០២៣​ នឹង​មាន​ការ​ប្រកួត​រាំ​ម៉ា​ឌី​ហ្សុន​បំបែក​ឯតទគ្គ​កម្ម​ពិភព​លោក​ និង​ Beyond​ The​ Games​ ឬ​ បត់​បេះដូង​ក្រដាស​ បំបែក​ឯតទគ្គ​កម្ម​ពិភព​លោក​ ១​ លាន​បេះដូង​ (បេះដូង​លោត​ក្នុង​ចង្វាក់​តែ​មួយ​) ក្រោម​ប្រធានបទ​ ក្ដី​ស្រមៃ​ និង​ក្ដី​សង្ឃឹម​ ដើម្បី​អបអរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ជា​មួយ​មហា​គ្រួសារ​ខ្មែរ​តែ​មួយ​ និង​ ជា​លើក​ស្ទួយ​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ​។​

យុទ្ធនាការ​បត់​បេះដូង​ក្រដាស​ បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ ១​ លាន​បេះដូង​នេះ​ គឺ​ដើម្បី​បំបែក​កំណត់ត្រា​ចាស់​របស់​ប្រទេស​អង់គ្លេស​កាល​ពី​ឆ្នាំ​ ២០១៨​។​ យ៉ាង​ណា​មិញ​ នៅ​ថ្ងៃទី​ ១៤​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៨​ ចំ​ថ្ងៃ​នៃ​ទិវា​ក្ដី​ស្រឡាញ់​ អង្គការ​មូលនិធិ​បេះដូង​នៃ​ចក្រភព​អង់គ្លេស​ ឬ​ហៅ​ថា​ BHF​ បាន​បំបែក​ឯតទគ្គ​កម្ម​ពិភព​លោក​ Guinness​ World​ Record​ សម្រាប់​ខ្សែ​សង្វាក់​បេះដូង​ក្រដាស​វែង​បំផុត​ដែល​មាន​អ្នក​ស្ម័គ្រចិត្ត​ ប្រមាណ​18,000​ នាក់​បាន​ចូល​រួម​។ ក្នុង​នោះ​ដែរ​ អង្គការ​មូលនិធិ​មួយ​នេះ​សម្រេច​បាន​ការ​បង្កើត​ខ្សែ​សង្វាក់​បេះដូង​ចំនួន​ 17,939​ ដែល​អាច​បំបែក​កំណត់​ត្រា​ចាស់​របស់​ Moët​ Hennessy​ UK​ មាន​ខ្សែ​សង្វាក់​បេះដូង​ចំនួន​ 11,288​ ដែល​មាន​ប្រវែង​ 1.5​ ម៉ាយ​។​

ដោយឡែក​ សម្រាប់​កម្ពុជា​ បាន​ដាក់​ក្ដី​រំពឹង​ខ្ពស់​ក្នុង​ការ​ បត់​បេះដូង​ក្រដាស​ ដើម្បី​ បំបែក​ឯតទគ្គកម្ម​ពិភពលោក​នៅ​ក្នុង​ឆ្នាំ​ ២០២៣​នេះ​។ ក្នុង​នោះ​ដែរ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បាន​និង​កំពុង​បញ្ជ្រាប​ការ​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៣ ក្នុង​យុទ្ធនាការ​ប្រកួត​រាំ​ម៉ា​ឌី​ហ្សុ​ន បំបែក​ឯក​គ្គ​ទ​កម្ម​ពិភព​លោក​ និង​យុទ្ធនា​ការ​ Beyond​ The​ Games ​(​លើស​ពី​ការ​ប្រកួត​) បត់​បេះដូង​ក្រដាស បំបែក​ឯក​គ្គ​ទ​កម្ម​ពិភព​លោក​ ១​ លាន​បេះដូង​ «បេះដូង​លោត​ក្នុង​ចង្វាក់​តែ​មួយ​» ទៅ​ដល់​មន្ទីរ​-​អង្គភាព​ ស្ថាប័ន​ កង​កម្លាំង​ប្រដាប់​អាវុធ​៣​ប្រភេទ​ ដើម្បី​បន្ត​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ​ និង​ផុសផុល​ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​នៅ​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា​រដ្ឋ និង​វិស័យ​ឯកជន ព្រម​ទាំង​​សាធារណជន​នានា ក្នុង​ការ​ចូលរួម​យុទ្ធនាការ​មួយ​នេះ​ផងដែរ​។

ដើម្បី​ទទួល​បាន​បន្ថែម​ពី​ព្រឹត្តិការណ៍​នៃ​យុទ្ធនាការ​ទាំង​ពីរ​ខាង​លើ​នេះ​ ប្រិយមិត្ត​សូម​ចូល​ទៅ​កាន់​ហ្វេសប៊ុក​ផេក​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និង​ Beyond​ the​ Games​

Share.