យ៉ាងហោចព្រះសង្ឃ១១អង្គ វិជ្ជមានកូវីដ១៩​ នៅវត្តទួលទ្រាត្បូង ក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ។

ដោយបានទទួលដំណឹងខាងលើ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ កាលពីយប់ម្សិលមិញបានចុះទៅពិនិត្យភ្លាមៗ ហើយក៏បាន​ នាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ ទៅប្រគេនព្រះសង្ឃកំពុងអាពាធ ដោយជំងឺកូវីដ១៩ និងព្រះសង្ឃទាំងអស់ សរុបប្រមាណ១៥០អង្គ ដែលកំពុងធ្វើចត្តាឡីស័ក នៅវត្តទួលទ្រាត្បូងនេះ។

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

Share.