នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកុម្ភ: ឆ្នាំ២០២៣ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសអំពីការចាកចេញរបស់កីឡាករ Clyde O’Connell ដែលបានផ្លាស់ទៅចូលរួមក្លិប Young Elephants FC នៃលីគកំពូលឡាវ ក្នុងលក្ខខណ្ឌខ្ចីជើង។

គួរដឹងថាកីឡាករ Clyde O’Connell សញ្ជាតិអៀរឡង់ កម្ពស់១.៨២ម៉ែត្ររូបនេះ លេងបាន២តំណែង ការពារផង បម្រើផង ចូលរួមជាមួយព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃទី២២ ខែកុម្ភៈ ក្នុងពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០២២។

Clyde O’Connell មានវ័យ២៤ឆ្នាំ សម្រាប់បទពិសោធន៍ធ្លាប់លេងនៅលីគទី២ ប្រទេសអៀរឡង់ ជាមួយក្លិប Treaty United, Fairview Rangers, Limerick FC និង Regional United FC ជាដើម។

បច្ចុប្បន្នព្រះខ័នរាជស្វាយរៀងមានកីឡាករបរទេសចំនួន៤រូបដូចជា៖
-Gabriel Silva Costa ប្រេស៊ីល
-Iago Bento Fernandes ប្រេស៊ីល
-Takashi Odawara ជប៉ុន
-Marcus Haber កាណាដា៕

Share.