កាលពីយប់ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៣ សហព័ន្ធកីឡាជឺជីតស៊ូ បានប្រកាសថាអត្តពលិកជឺជីតស៊ូជម្រើសជាតិ ចំនួន១៨រូប នឹងចូលរួមប្រកួតតំណាងឲ្យប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីលើកទី៧ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីលើកទី៧នេះ បានបំបែកកំណត់ត្រាដោយមានអត្តពលិកជឺជីតស៊ូអន្តរជាតិចូលរួមជាង៥០០នាក់ មកពីជាង៣០ ប្រទេសក្នុងទ្វីបអាស៊ី។

ស្របគ្នានេះដែរក៏ជាលើកទីមួយសម្រាប់កម្ពុជា ចូលរួមប្រកួតលើវិញ្ញាសាប្រយុទ្ធ (Fighting) និងសម្តែង (Duo & Show) ក្នុងកម្រិតទ្វីប។

សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូអន្តរជាតិ SIAM CUP នៅទីក្រុងបាងកក ប្រទេសថៃ កាលពីនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ កម្ពុជាដណ្តើមបានមេដាយសរុបចំនួន១២គ្រឿង ក្នុងនោះមេដាយមាស ៣គ្រឿង ប្រាក់ ៣គ្រឿង និងមេដាយសំរឹទ្ធ ៦គ្រឿង៕

Share.