សិល្បៈ​ជាតិ​៖ កាល​ពី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ តារាចម្រៀង​ ខេម បាន​ចេញ​មក​ប្រលយ​សម្ដី​​និង​រូបថត​ថា​ខ្លួន​និង​តារា​ចម្រៀង​រៀម​ច្បង​ដែល​ទើប​តែ​ចូលមក​​រួម​រស់​ក្រោម​ដំបូល​ផលិតកម្ម​ កាឡាក់ស៊ី ណាវ៉ាត្រា ជាមួយ​គ្នា​គឺឧកញ៉ា​ ខេមរៈ សិរី​មន្ត​ ជិត​មាន​បទ​ចម្រៀង​រួម​គ្នា​ឆាប់​ៗនេះ​។ ប៉ុន្តែ​ហ្វេន​ៗ​ហាក់​មិន​គិត​ត្រេកត្រអាល​​​រឿង​ច្រៀង​រួម​គ្នា​របស់​តារា​ទាំង​ពីរ​ដួង​នេះ​ឡើយ​ ដោយ​ភាគ​ច្រើន​ហ្វេន​ៗបែរ​ជា​លើក​រឿង​ផ្សេង​ទៅវិញ​។

ខេម បាន​បង្ហោះ​សំណេរ​និង​រូបថត​របស់​ខ្លួន​ជាមួយ​នឹង​តារា​ចម្រៀង​រៀម​ច្បង​ថា​៖ «ពិភាក្សា😊ខេម (​បង​ប្រុស​យើង​គួរ​មាន​បទ​រួម​គ្នា​មួយ​បទ​ជូន​ហ្វេន​បង​) បង​មន្ត​(​បង​គិត​ចឹង​ដែរ​តើ​ ​នេះ​បង​មាន​ចំរៀង​មួយ​បទ​ចង់​អោយ​ប្អូន​​(​ស្តាប់​)​​ខេម​​​ ​​(​​បាទ​​បង​​)​ ​​ឆាប់​​ៗ​​នេះ​​🙏🙏😍😍😍​»។

ក្រៅ​ពី​អ្នក​គាំទ្រ​ដែល​រំភើប​រីករាយ​ព្រោះ​បាន​ឃើញ​តារា​ចម្រៀង​ដែល​ខ្លួន​ពេញចិត្ត​​ទាំង​ពីរ​ដួង​ត្រៀម​មាន​បទ​ចម្រៀង​ច្រៀង​រួម​គ្នា​ហើយ​នោះ​ក៏​មាន​អ្នក​ដែល​និយាយ​លេង​សើច​ដាក់​ខេម​ និង​មាន​អ្នក​ខ្លះ​យក​រូប​ភាព​លោក​​និង​ឧកញ៉ា​ ខេមរៈ សិរីមន្ត​ ទៅធ្វើ​ជា​រូបភាព​ត្រូល​ផ្សេងៗ​ ដូចជា​៖ «បង ខ្ចី​១០​ដុល្លារ​សិន​ ស្អែក​សង​» និង​ «ស្អែក​គង់​តែមាន​លុយ​សង​ដដែល​ ស្អែក​ចាំចាយ​»

យ៉ាងណាមិញអ្នក​គាំទ្រ​ជា​ច្រើន​កំពុង​តែ​រង់​ចាំ​មើល​ថា​តើ​បទ​ចម្រៀង​ថ្មី​របស់​កំពូល​តារា​ចម្រៀង​ពីរដួង​នេះ​ជា​បទ​ចម្រៀង​បែបណា អាច​ជា​បទ​ត្រៀម​ចូលឆ្នាំ​ប្រពៃណី​ខ្មែ ឬជាបទ​មនោសញ្ចេតនា​ ឬក៏ជា​បទ​ញាក់​កន្ត្រាក់​អារ​ម្មណ៍?

Share.