ថ្ងៃនេះ ក្រសួងសុខាភិបាល បានប្រកាសពីតួលេខឆ្លងជំងឺកូវីដ១៩ថ្មី សរុបចំនួន ៨៣៩នាក់ និងអ្នកជាសះស្បើយ ៧១៨នាក់ និងស្លាប់ ១៧នាក់។ 

របាយការណ៍របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីឆ្លងក្នុងសហគមន៍ គឺ ៧៦៣នាក់ និង អ្នកដំណើរពីបរទេស ៧៦នាក់ ដែលតួលេខឆ្លងសរុប ៨៣៩នាក់។ 

ប្រទេសកម្ពុជា មានអ្នកឆ្លងសរុបជំងឺកូវីដ១៩ សរុបចំនួន ៤៧,៦៤៩នាក់ ក្នុងនោះជាសះស្បើយ ៤២,១៥៧នាក់ និងមានអ្នកស្លាប់សរុបចំនួន ៥៤០នាក់ គិតត្រឹមថ្ងៃទី ២៧ ខែមិថុនា ២០២១៕

Share.