ក្លិបបាល់ទាត់ហង្សក្រហម Liverpool នឹងត្រូវបើកទ្វារកីឡដ្ឋាន Anfield ដើម្បីទទួលម្ចាស់ការពារដំណែងជើង Real Madrid ពានរង្វាន់ UEFA Champion League រដូវកាល ២០២២/២៣ វគ្គ១៦ក្រុមចុងក្រោយ ជើងទី១ នារាត្រីថ្ងៃទី២១ ឈានចូលព្រឹកថ្ងៃទី២២ ខែកុម្ភ: វេលាម៉ោង ៣:០០រំលងអធ្រាត្រ។

លោក Jurgen Klopp គ្រូបង្វឹក Liverpool បានថ្លែងមុនការប្រកួតដូច្នេះថា៖«ទម្រង់លេងរបស់កូនក្រុមខ្ញុំនាពេលបច្ចុប្បន្នមានការប្រែប្រួលក្នុងរយៈពេល៤សប្តាហ៍ចុងក្រោយ ពោលគឺបន្ទាប់ពីចាញ់ Wolves ៣-០។ ខ្ញុំសង្ឃឹមថាពួកយើងអាចធ្វើបានល្អ ជាពិសេសគឺត្រូវលេង២ប្រកួតដ៍អស្ចារ្យបំផុតទល់នឹង Real Madrid»

ខណ:លោក Carlo Ancelotti គ្រូបង្វឹក Real Madrid ក៏បានថ្លែងថា៖«ពួកយើងធ្វើដំណើរទៅអង់គ្លេសដោយគ្មានកីឡាករសំខាន់ដូចជា Toni Kroos មានបញ្ហារបួស និង Aurelien Tchouameni មានជំងផ្តាសាយ។ យ៉ាងណាមិញ Karim Benzema អាចវិលត្រលប់មកជួយក្រុមវិញបាន»

ជម្រើស១១នាក់ដំបូងរបស់ Real Madrid អាចនឹងប្រើប្រាស់នៅយប់នេះ៖
អ្នកចាំទី៖
Courtois
ខ្សែការពារ៖ Carvajal, E. Militao, Alaba, Rudiger
ខ្សែបម្រើ៖ Modric, Camavinga, Valverde
ខ្សែប្រយុទ្ធ៖ Benzema, Asensio, Vini Jr។

ជម្រើស១១នាក់ដំបូងរបស់ Liverpool អាចនឹងប្រើប្រាស់នៅយប់នេះ៖
អ្នកចាំទី៖
Allison
ខ្សែការពារ៖ Robertson, Van Dijk, Gomez, Alexander Arnold
ខ្សែបម្រើ៖ Milner, Fabinho, Henderson
ខ្សែប្រយុទ្ធ៖ Nunez, Gakpo, Salah៕

Share.