សិល្បៈជាតិ៖ បន្ទាប់ពីមានឱកាសបានចូលរួមនៅក្នុងព្រឹត្តិការណ៍រត់ប្រណាំងបណ្ដាក់ដ៏ធំ V-Active តារាសម្ដែងរូបស្រស់ដែលត្រូវបានមហាជនប្រសិទ្ធិនាមឱ្យទេពធីតា កញ្ញា សាន កុសមៈ បានបង្ហាញចំណាត់អារម្មណ៍ថាខ្លួនរំភើបនិងរីករាយក្រៃលែងរហូតដល់គេងមិនលក់ព្រោះតែចិត្តអន្ទះសាចង់ជួបអ្នកដែលមកចូលរួមគ្រប់ៗគ្នា។
បន្ថែមពីនោះតារាសម្ដែងពីភាពយន្ត «នគរមាស» រូបនេះបានអះអាងទៀតថាកញ្ញាមកចូលរួមរត់ប្រណាំងនេះកញ្ញាមិនមានការភ័យព្រួយ ខ្លាចក្ដៅឬនឿយហត់នោះឡើយព្រោះកញ្ញាមើលឃើញថា សុខភាពរបស់មនុស្សយើងម្នាក់ៗសំខាន់ជាងសម្រស់ទៅទៀត។
កញ្ញា សាន កុសមៈក្នុងនាមជាសិល្បការិនីនិងជាពលរដ្ឋកម្ពុជាដែលស្រលាញ់និងចង់លើកស្ទួយវិស័យកីឡា បាន ឆ្លៀតឱកាសអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ឱ្យចូលរួមយ៉ាងសស្រាក់សស្រាំក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេមផងដែរ។
កញ្ញា សាន កុសមៈ ធ្លាប់ជាប់តំណែងជាទេពធីតាសង្ក្រាន្តរដូវកាលទីពីរកាលពីឆ្នាំ2021. បច្ចុប្បន្នកញ្ញាគឺជាតារាសម្ដែងមួយរូបដ៏មានប្រជាប្រិយភាពបំផុតដោយកញ្ញាមានស្នាដៃសម្ដែងភាពយន្តភាគល្បីៗនៅក្នុងស្ថានីយទូរទស្សន៍ CTN ដូចជារឿង «នគរមាស» «មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស់» និង «ដើមរលួសមាស» ជាដើម៕
សូមទស្សនាវីដេអូនេះ៖
