ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានយកឈ្នះលើក្រុមយុវជនក្រោមអាយុ១៩ឆ្នាំរបស់បារាំង វិញក្នុងជំនួបជើងទី២ នៃជំនួបមិត្តភាពអន្តរជាតិ នៅល្ងាចថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លើទីលានបាល់ទះក្នុងវិមានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។
កម្ពុជា បានយកឈ្នះលើក្រុម U19 បារាំងក្នុងជើងទី២ ដោយលទ្ធផល ៣សិតទល់១សិត៖
សិតទី១៖ កម្ពុជា ២៥-២០ បារាំង
សិតទី២៖ កម្ពុជា ២៥-២១ បារាំង
សិតទី៣៖ កម្ពុជា ២១-២៥ បារាំង
សិតទី៤៖ កម្ពុជា ២៥-១៩ បារាំង
សូមបញ្ជាក់ថាលទ្ធផលក្នុងជើងទី១កន្លងទៅរវាងក្រុមទាំងដែលធ្វើឡើងកាលពីថ្ងៃអាទិត្យ កន្លងទៅ បារាំងយកឈ្នះលើកម្ពុជា ៣សិតទល់០៖
សិតទី១ បារាំង ២៥-២៣ កម្ពុជា
សិតទី២ បារាំង ២៥-២១ កម្ពុជា
សិតទី៣ បារាំង ២៥-២៣ កម្ពុជា
ការប្រកួតនេះដែលគេសង្កេតឃើញវត្ថមានឯកឧត្តម នេត សាវឿន ប្រធានសហព័ន្ធ និងមន្រ្តីរបស់ស្ថានទូតបារាំង និងមន្រ្តីក្រោមឱវាទ អញ្ញើញចូលរួមទស្សនាគ្រប់ការប្រកួតផងដែរ៕









