មេឃខៀវ Man City ក្រោមការដឹកនាំរបស់លោក Pep Guardiola បានត្រឹមស្មើជាមួយ RB Leipzing ក្នុងលទ្ធផល ១-១ នៅកីឡដ្ឋាន Red Bull Arena Leipzig ជើងទី១ នៃពានរង្វាន់ UEFA Champion League រដូវកាល ២០២២/២៣ វគ្គ១៦ក្រុមចុងក្រោយ កាលពីរាត្រីថ្ងៃទី២២ ឈានចូលព្រឹកថ្ងៃទី២៣ ខែកុម្ភ:។

១គ្រាប់របស់ Man City ស៊ុតបញ្ចូលទីដោយ Riyad Mahrez នៅនាទី២៧’ មុនកីឡាករ Josko Gvardiol វាយបកតាមស្មើ ១-១ នៅនាទី៧០’។

ខណ:ម្ចាស់ផ្ទះ Inter Milan របស់លោក Simone Inzaghi បានយកឈ្នះ FC Porto ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Giuseppe Meazza ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Romelu Lukaku នៅនាទី៨៦’ ពោលគឺ៨នាទី បន្ទាប់ពីកីឡាករ Otavio របស់ Porto ទទួលបានកាតក្រហម។

ទស្សនាវីដេអូហាយឡាយខាងក្រោមនេះ៖

RB Leipzing ១-១ Man City
Inter Milan ១-០ FC Porto

សរុបលទ្ធផលជើងទី១ វគ្គ១៦ក្រុមចុងក្រោយ៖

Share.