សិល្បៈអន្តរជាតិ៖ ក្រោយតេស្ដរកឃើញវិជ្ជមានប្រើប្រាស់កញ្ឆា នៅពេលថ្មីៗនេះ Yoo Ah In (តួឯកប្រុសរឿងភាគកូរ៉េដ៏ល្បីកូរ៉េ ស្ដេចម៉ូដ) ត្រូវបានរកឃើញថាមានប្រើប្រាស់ថ្នាំ Propofol ដែលជាប្រភេទថ្នាំជំរុញការគេងនិងថ្នាំស្ពឹក ហើយថ្នាំនេះខុសច្បាស់នៅប្រទេសកូរ៉េខាងត្បូង បើប្រាស់ខុសពីការវះកាត់។
កាលពីថ្ងៃទី២៤ ខែមករា ប៉ូលិសបានប្រកាសថា ក្រុមកោសល្យវិច្ច័យជាតិបានផ្ញើលទ្ធផលតេស្ដសរសៃសក់របស់ Yoo Ah In ទៅស្នាក់ការកណ្ដាលនៃក្រុមស៊ើបអង្កេតសារធាតុញៀន ហើយបើយោងតាមលទ្ធផលតេស្តសរសៃសក់របស់ Yoo Ah In កាលពីថ្ងៃទី៥ កុម្ភៈ កន្លងមកគឺមានវិជ្ជមានប្រើប្រាស់ប្រភេទថ្នាំ Propofol។

នៅដើមខែកុម្ភៈនេះសមត្ថកិច្ចប៉ូលិសបានចាប់ផ្ដើមធ្វើការស៊ើបអង្កេតលើ Yoo Ah In ពាក់ព័ន្ធនឹងការប្រើប្រាស់ខុសច្បាប់ប្រភេទថ្នាំ Propofol ដូច្នេះបានសួរចម្លើយតារាសម្ដែងរូបនេះ។ បច្ចុប្បន្នប៉ូលិសកំពុងតែចាប់ឃាត់ខ្លួនគ្រូពេទ្យពី Clinic ផ្សេងៗនៅក្នុងក្រុងសេអ៊ូល ពីបទសង្ស័យថាផ្ដល់ថ្នាំខុសច្បាប់ឱ្យ Yoo Ah In ប្រើប្រាស់តាំងពីឆ្នាំ២០២១។
យោងតាមការស៊ើបអង្កេត Yoo Ah In ទាំងទឹកនោម និងសក់របស់លោកកាលពីថ្ងៃទី៥ កុម្ភៈ ពិនិត្យឃើញថាទឹកនោមរបស់លោកវិជ្ជមានសារជាតិកញ្ឆា ដែលជាសារធាតុមួយខុសច្បាប់សម្រាប់ការប្រើប្រាស់នៅប្រទេសកូរ៉េ។
ថ្នាំ Propofol នេះគឺជាប្រភេទថ្នាំម្យ៉ាងដែលគេរកឃើញស្ដេចចម្រៀងប៉ុប Michael Jackson ប្រើប្រាស់ក្រោយពេលដែលលោកស្លាប់ ហើយថ្នាំនេះក៏ត្រូវបានគេសង្ស័យដែរថាជាដើមហេតុនៃមរណភាពរបស់លោកផងដែរ។
យោងតាមសារព័ត៌មាន The Korean Heral បានរាយការណ៍ថាតារាសម្ដែងវ័យ៣៧ឆ្នាំរូបនេះបានលួចប្រើប្រាស់ថ្នាំ Propofol ចំនួន៧៣ដង កាលពីឆ្នាំ២០២១។
Yoo Ah In ប្រឡូកក្នុងវិស័យសិល្បៈកាលពីឆ្នាំ២០០៤ នៅក្នុងរឿង «Sharp» ដោយលោកបានបង្ហាញវត្តមានក្នុងភាពយន្តខ្នាតធំជាច្រើនរឿង ហើយភាពយន្តភាគដែលធ្វើឱ្យលោកទទួលបានការចាប់អារម្មណ៍មានដូចជារឿងSungkyungkwan Scandal (2010) ពិសេសភាពយន្ត ALive ជាដើម៕
ប្រភព៖ koreaherald.com
