ក្រុម​បាល់ទះ​​បុរស​ជម្រើស​ជាតិ​ប្រេស៊ីល បាន​ឈ្នះ​ជើង​ឯក​ពានរង្វាន់ ​2021 FIVB Volleyball Men’s Nations League ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង Rimini ប្រទេស​អ៊ីតាលី យប់​ថ្ងៃ​អាទិត្យ ទី​២៧ ខែ​មិថុនា ឆ្នាំ​២០២១ នេះ ក្រោយ​យក​ឈ្នះ​លើ​ក្រុម​ប៉ូឡូញ។

លទ្ធផល​ប្រកួត​វគ្គ​ចុងក្រោយ​មាន៖
-លេខ៣៖ បារាំង ៣-០ ស្លូវ៉ាគី (២៥-២០,២៥-១៨,២៥-១៩)
-ជើង​ឯក៖ប្រេស៊ីល ៣-១ ប៉ូឡូញ (២២-២៥,២៥-២៣,២៥-១៦,២៥-១៤)

ដូច្នេះ​ចំណាត់ថ្នាក់​សរុប​នៅ​ឆ្នាំ​នេះ​មាន៖
១ ប្រេស៊ីល
២ ប៉ូឡូញ
៣ បារាំង
៤ ស្លូវ៉ាគី
៥ រុស្ស៊ី
៦ សែប៊ី
៧ អាមេរិក
៨ កាណាដា
៩ អាហ្សង់ទីន
១០ អ៊ីតាលី
១១ ជប៉ុន
១២ អ៊ីរ៉ង់
១៣ អាល្លឺម៉ង់
១៤ ហុល្លង់
១៥ ប៊ុលហ្គារី
១៦ អូស្ត្រាលី

ចំណែក​ពានរង្វាន់​ឯកត្តជន​នានា​មាន៖
*Most Valuable Player៖ Wallace de Souza របស់​ប្រេស៊ីល Bartosz Kurek ប៉ូឡូញ
*Best Setter៖ Fabian Drzyzga របស់​ប៉ូឡូញ
*Best Outside Spikers៖ Yoandy Leal របស់​ប្រេស៊ីល Michał Kubiak របស់​ប៉ូឡូញ
*Best Middle Blockers៖ Maurício Souza របស់​ប្រេស៊ីលMateusz Bieniek ប៉ូឡូញ
*Best Opposite Spiker៖ Wallace de Souza របស់​ប្រេស៊ីលBartosz Kurek របស់​ប៉ូឡូញ
*Best Libero៖ Thales Hoss របស់​ប្រេស៊ីល

ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំ​ឡើង​ពី​ឆ្នាំ​២០១៨ មក​ខណៈ​ឆ្នាំ​ដំបូង​ធ្វើ​ឡើង​នៅ​ទីក្រុង Lille ប្រទេស​បារាំង និង​ឆ្នាំ​បន្ទាប់​ធ្វើ​ឡើង​នៅ​ទីក្រុង Chicago សហរដ្ឋ​អាមេរិក ហើយ​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី ឈ្នះ​ជើង​ឯក​ទាំង២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩៕

Telegram-Troryorng
Share.