កាលពីយប់ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៣ សហព័ន្ធកីឡាបាល់ទាត់ទ្វីបបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA បានប្រកាសកីឡាករឆ្នើមទាំង១១នាក់ប្រចាំឆ្នាំ ២០២២ World 11 FIFA FIFPRO ក្នុងទម្រង់ ៣-៣-៤ ខណ:នេះគឺលើកដំបូងចាប់តាំងពីឆ្នាំ ២០០៧ ដែលគ្មានឈ្មោះ Cristiano Ronaldo។

កីឡាករឆ្នើមទាំង១១នាក់ប្រចាំឆ្នាំ ២០២២ World 11 FIFA FIFPRO ក្នុងទម្រង់ ៣-៣-៤៖
អ្នកចាំទី៖ Courtois;
ខ្សែការពារ៖ Hakimi, Van Dijk, Cancelo;
ខ្សែបម្រើ៖ De Bruyne, Casemiro, Modric;
ខ្សែប្រយុទ្ធ៖ Leo Messi, Benzema, Haaland, Mbappe។

ខណ:គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ ២០២២ THE BEST FIFA MEN’s Coach បានទៅលើលោក Lionel Scaloni គ្រូរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន ម្ចាស់ជើងឯក FIFA World Cup 2022 នៅកាតា យកឈ្នះគូប្រជែងលោក Carlo Ancelotti និង Pep Guardiola។

ស្នាដៃរបស់គ្រូបង្វឹក៣នាក់ចុងក្រោយ THE BEST FIFA MEN’s Coach ប្រចាំឆ្នាំ ២០២២៖
-លោក Lionel Scaloni ដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះ FIFA World Cup ជាលើកទី៣ នៃប្រវត្តិសាស្ដ្របាល់ទាត់ប្រទេសអាហ្សង់ទីនកាលពីចុងឆ្នាំ២០២២
-លោក Pep Guardiola ដឹងនាំ Manchester City ឈ្នះ Premier League រដូវកាល ២០២១/២២
-លោក Carlo Ancelotti ដឹកនាំ Real Madrid ឈ្នះ Laliga និងឈ្នះ UEFA Champions League លើក១៤ ប្រចាំប្រវត្តិសាស្ដ្ររបស់ក្លិប៕

Share.