លោក Jurgen Klinsmann

យោងតាមការចុះផ្សាយរបស់ BBC Sport បានឲ្យដឹងថាសហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង (KFA) បានប្រកាសតែងតាំងលោក Jurgen Klinsmann ជនជាតិអាល្លឺម៉ង់ ជាគ្រូបង្គោលថ្មីរបស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង កាលពីយប់ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៣។

លោក Jurgen Klinsmann ចូលកាន់តំណែងគឺដើម្បីជំនួសកៅអី លោក Paulo Bento ដែលបានលាលែងចេញពីតំណែងគ្រូបង្គោលក្រុមជម្រើសជាតិកូរ៉េខាងត្បូង ក្រោយចាញ់ប្រេស៊ីល នៅវគ្គ១៦ក្រុមចុងក្រោយ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា។

លោក Paulo Bento

បច្ចុប្បន្នលោក Jurgen Klinsmann មានវ័យ៥៨ឆ្នាំ ធ្លាប់ជាគ្រូរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ អំឡុងឆ្នាំ ២០០៤-០៦ មុនផ្លាស់ទៅដឹកនាំ Bayern Munich នៅឆ្នាំ ២០០៧-០៨ ហើយបន្តដឹងនាំក្រុមជម្រើសជាតិសហរដ្ឋអាមេរិក ពីឆ្នាំ ២០១១-១៦ និងចុងក្រោយ Hertha BSC ២០១៩-២០។

ស្នាដៃរបស់លោក Jurgen Klinsmann៖
-២០០៥ ជួយឲ្យអាល្លឺម៉ង់ ទទួលបានលេខ៣ នៃពានរង្វាន់ FIFA Confederations Cup
-២០០៦ ជួយឲ្យអាល្លឺម៉ង់ ទទួលបានលេខ៣ នៃពានរង្វាន់ World Cup
-២០០៦ ឈ្នះពានគ្រូបង្វឹកអាល្លឺម៉ង់ឆ្នើមប្រចាំឆ្នាំ
-២០១៣ ជួយឲ្យអាមេរិក ឈ្នះពាន CONCACAF Gold Cup
-២០១៣ ឈ្នះពានគ្រូបង្វឹកអាមេរិកឆ្នើមប្រចាំឆ្នាំ
-២០១៥ ជួយឲ្យអាមេរិក ទទួលបានជើងឯករង CONCACAF Gold Cup៕

លោក Jurgen Klinsmann
លោក Jurgen Klinsmann

Share.