លោក Alistair Heath គ្រូបង្គោលរបស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ មានលើកឡើងអំពីចំណុចល្អៗមួយចំនួន ទោះបីរងបរាជ័យក្រោមថ្វីជើងព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ៥-០ នៅកីឡដ្ឋានហនុមាន នៃពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣ សប្តាហ៍ទី៣ កាលពីថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ក៏ដោយ។

លោក Alistair Heath បានលើកឡើងដូច្នេះថា៖«ទោះបីជាមានការខកខានក្នុងការរកគ្រាប់បាល់ និងមិនមែនជាអ្វីដែលពួកយើងចង់បានក៏ដោយ ក៏ខ្ញុំមានអារម្មណ៍ថាមានភាពវិជ្ជមានជាច្រើនផងដែរ ហើយចំពោះភាពខកចិត្តដំបូង វាជារឿងសំខាន់សម្រាប់ខ្ញុំក្នុងការគូសបញ្ជាក់ពីភាពវិជ្ជមានទាំងនោះទៅកាន់អ្នក»។

លោកបន្ត៖«ភាពល្អប្រសើរនឹងកើតមានឡើងចំពោះការលេចចេញនូវកីឡាករវ័យក្មេង បានចេញតទល់នឹងក្រុមព្រះខ័នរាជស្វាយរៀងដែលជាក្រុមខ្លាំងពោរពេញដោយសមត្ថភាព ដែលបង្ហាញឱ្យឃើញថាពួកគេអាចទប់ទល់បានយ៉ាងក្នុងតង់ទី១។ ខ្ញុំសង្ឃឹមថាពេលវេលាបន្តទៅមុខ ពួកគេនឹងកាន់តែមានបទពិសោធន៍ និងមានភាពស៊ីសង្វាក់គ្នា ហើយវានឹងមកជាមួយពេលវេលាប្រកួតកាន់តែច្រើន ដែលពួកគេកំពុងត្រៀមខ្លួនបានរួចរាល់នៅក្នុងការប្រកួតលីកម្ដងទៀតក្នុងពេលខាងមុខនេះ»។

«សម្រាប់ចំណេះដឹង និងយុទ្ធសាស្ត្រដែលក្រុមពួកគេបានលេងបានអនុវត្តក្នុងរយៈពេលដ៏ខ្លីមួយនេះ វាពិតជា ការអនុវត្តន៍ក្នុងការគ្រប់គ្រងស្ថានភាពពេលវេលាលេងក៏ល្អមើលផងដែរ»។

លី សូសៀ

«កីឡាករ សូសៀ ស្ថិតនៅអាយុ១៦ឆ្នាំ បង្ហាញខ្លួន៩០នាទីពេញជាលើកដំបូង ដែលជាផលវិជ្ជមានដ៏ធំសម្រាប់រូបគេ និងក្លិប។ ដូច្នេះតាមទស្សនៈ របស់ខ្ញុំ ខ្ញុំមិនអាចសុំអ្វីទៀតទេក្រៅពីសុំអោយកីឡាករមាន អាកប្បកិរិយាល្អ និងមានទស្សនៈវិស្ស័យល្អ»។

គួរដឹងថាកីឡាករ លី សូសៀ គឺជាយុវជនយុវជនដ៏មានទេពកោសល្យម្នាក់ ដែលជាប់ទៅហ្វឹកហាត់រយៈពេល ២សប្តាហ៍នៅប្រទេសជប៉ុនជាមួយក្លិប TOKUSHIMA VORTIS តាមរយៈកិច្ចសហការរវាងក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក្នុងកម្មវីធី​ POCARI SWEAT Japan Youth Dream Challenge៕

តារាងចំណាត់ថ្នាក់បច្ចុប្បន្នរបស់អង្គរថាយហ្គឺរ៖

កម្មវិធីប្រកួត – សប្តាហ៍ទី៤៖

Share.