
ការប្រកួតពានរង្វាន់ខេមបូឌានលីគខាប់ Cambodian League Cup រដូវកាល ២០២៣ សប្តាហ៍ទី៣ បានបញ្ជប់ ឈានចូលសប្ដាហ៍ទី៤។ ដោយណាហ្គាវើលដ៍ ជាក្រុមដែលរកគ្រាប់បាល់បានច្រើនជាងគេបាន ១២គ្រាប់, Tiffy Army រកបាន ៨គ្រាប់ និង ISI ដង្កោសែនជ័យ រកបាន ៨គ្រាប់ដូចគ្នា។
ក្នុងនោះកីឡាករ ៣រូបដែលរកគ្រាប់បាល់បានច្រើនជាងគេគឺ ៣គ្រាប់ដូចគ្នា មានដូចជា៖
១. កីឡាករ Marcus Haber ខ្សែប្រយុទ្ធ របស់ព្រះខ័នរាជស្វាយរៀង ឆ្លងកាត់ ២ប្រកួត រកបាន៣គ្រាប់
២. ញាន សុស៊ីដាន ខ្សែបម្រើរបស់ Tiffy Army ឆ្លងកាត់ ៣ប្រកួត រកបាន៣គ្រាប់
៣. កីឡាករ Cristian Roque Silveira Dos Santos ខ្សែប្រយុទ្ធរបស់ ណាហ្គាវើលដ៍ ឆ្លងកាត់ ៣ប្រកួត រកបាន ៣គ្រាប់

ក្រុមទាំងអស់ស៊ុតចូលទីគ្នាទៅវិញទៅមកសរុប ៥៩គ្រាប់

គិតត្រឹមសប្តាហ៍ទី៣ នៃពានរង្វាន់ League Cup រដូវកាល ២០២៣ ក្រុមខ្លះលេងបាន៣ប្រកួត ក្រុមខ្លះទៀតលេងបាន២ប្រកួត ខណ:ក្រុមទាំងអស់ស៊ុតចូលទីគ្នាទៅវិញទៅមកសរុប ៥៩គ្រាប់ ដោយឡែក បឹងកេត និង សូលទីឡូអង្គរ ជាក្រុមមិនទាន់រកបានគ្រាប់បាល់ទាល់តែសោះ៕
កីឡាករល្អប្រចាំសប្ដាហ៍ទី៣ Man Of The Match

