ការប្រកួតពានរង្វាន់ឯកឧត្តម គង់ សោភ័ណ្ឌ ឆ្នាំ២០២៣ បានចាប់ឆ្នោតបែងចែកជា ៤ពូល ក្នុងមួយពូល មានចំនួន៥ក្រុម ខណៈពូលD មានតែបួនក្រុមប៉ណ្ណោះ ខណៈការប្រកួតនឹង រៀបចំធ្វើឡើងរាងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ នៅមន្ទីអប់រំយុវជន និងកីឡា បានរៀបចំកម្មពិធីចាប់ឆ្នោតបែងចែកពូល នៃពានរង្វាន់ឯកឧត្តម គង់ សោភ័ណ្ឌ ឆ្នាំ២០២៣។

ខាងក្រោមនេះជាលទ្ធផលនៃការចាប់ឆ្នោត៖
១.ពូល A ក្រុមរដ្ឋបាលខេត្តកណ្ដាល, សមាគមន៍បាល់ទាត់ខេត្តកណ្ដាល, វិទ្យាល័យជ័យវរ្ម័នទី៧, សម្ព័ន្ធយុវជនស្រលាញ់សន្ដិភាព និងក្រុម ស.ស.យ.ក កៀនស្វាយ។
២.ពូល B មានក្រុមយុវជនស្រុកល្វាឯម, យុវជនវត្តសិរីបន្ទាយដែក, ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល, កងរាជអាវុធហត្ថខេត្តកណ្ដាល និងក្រុម ស.ស.យ.ក ក្រុងតាខ្មៅ។
៣.ពូល C មានក្រុមយុវជនស្រុកខ្សាច់កណ្ដាល, ស.ស.យ.ក ស្រុកពញាឮ, យុវជនស្រុកលើកដែក, ក្រុមព្រះនរាយណ៍ និងក្រុមស្អាងយើងស្អាត។
៤.ពូល D រួមមានក្រុមយុវជនស្រុកមុខកំពូល, ក្រុមយុវជនស្រុកកណ្ដាលស្ទឺង, ក្រុមសាលាស្រុកកោះធំ និងក្រុមយុវជនស្រុកអង្គស្នួល។




ឯកឧត្តម ធុល នាង ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល និងជាប្រធានគណៈកម្មការរៀបចំការប្រកួតនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យបច្ចេកទេស បានមានប្រសាសន៍ក្នុងពិធីនៃការចាប់ឆ្នោតនេះថា ការប្រកួតពានរង្វាន់ឯកឧត្តម គង់ សោភ័ណ្ឌ ឆ្នាំ២០២៣ នេះគឺធ្វើឡើងក្នុងគោលបំណង ២សំខាន់គឺ៖
ទី១ ដើម្បីបំផុសបំផល វិស័យកីឡាក្នុងខេត្តកណ្តាលឲ្យកាន់តែរីកចម្រើន
ទី២ ដើម្បីអប់អរសារទកម្ពជា ក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់សផ្ទះ នៃព្រឹត្តិការណ៍ អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ។
ការប្រកួតសម្រាប់ថ្ងៃបើកឆាកនៃពានរង្វាន់កឧត្តម គង់ សោភ័ណ្ឌ ឆ្នាំ២០២៣
-រដ្ឋបាលសាលាខេត្ត ប៉ះ ស្រុកកៀនស្វាយ វេលាម៉ោង ១៥.៣០ នាទីល្ងាច នៅកីឡដ្ឋានខេត្តកណ្តាល។
លោក គង់ លី គណៈកម្មការរៀបចំការប្រកួតប្រគួតពានរង្វាន់ឯកឧត្តម គង់ សោភ័ណ្ឌ ឆ្នាំ២០២៣ នេះក៏បានបញ្ជាក់ថា សំរាបកីឡាករដែលអាចចូលរួមជាសមាជិករបស់ក្រុមបាល់ទាត់ទាំង ១៩នោះ គឺតម្រូវឲ្យមានអាយុពី ១៨ឆ្នាំឡើងទៅ ហើយមានទីលំនៅ នៅខេត្តកណ្តាលផ្ទាល់ ទើបអាចចូលរួមជាសមាសភាពនៃក្រុមនីមួយៗនោះបាន នេះបើតាមការបញ្ជាក់ពីលោក។
គួររំលឹកថា ក្រុមបាល់ទាត់ TN Kanda គឺជាក្រុមដែលគ្រងជើងឯកពានរង្វាន់ឯកឧត្តម គង់ សោភ័ណ្ឌ ឆ្នាំ២០២២ រដូវកាលទី១ កន្លងទៅ បន្ទាប់ពីយកឈ្នះលើក្រុមបាល់ទាត់យុវជនស្រុកមុខកំពូល ដោយលទ្ធផល ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅកីឡដ្ឋានខេត្តកណ្តាល៕



