មានអគ្គិភ័យមួយកន្លែងកើតឡើងស្ថិតនៅផ្ទះលេខ៤៤និង៤៦ ផ្លូវលេខ២០០ ក្រុម០២ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ​នៅវេលាម៉ោង ០៤:៣០​ នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ។

នាយកដ្ឋានពន្លត់អគ្គិភ័យនិងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្នុងហេតុការណ៍នោះ មានមនុស្ស៤នាក់បានបាត់បង់ជីវិត និងរងរបួសម្នាក់។

ប្រភពដដែលអះអាងថា ក្នុងហេតុការណ៍នោះ ភ្លើងបានឆេះផ្ទះជាន់ផ្ទាល់ដី ទំហំ ០៩​ ម៉ែត្រx ៣០​ ម៉ែត្រ អស់ទាំងស្រុង រួមទាំងឆេះសម្ភារផ្សេងៗទៀតដូចជា៖

-​ ឆេះរថយន្តFord Willdrak ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​ ២BB-៨២៣៣ ចំនួន​ ០១​ គ្រឿង

-​ ឆេះរថយន្តLuxus ៣៣០ ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ​ ២AL-១១៥៨ ចំនួន​ ០១​ គ្រឿង

-​ ឆេះម៉ូតូសរុបចំនួន ០៧​ គ្រឿង នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ​៕

Share.