ការប្រកួត​ពានរង្វាន់ខេមបូឌានលីគខាប់ Cambodian League Cup រដូវកាល ២០២៣ សប្ដាហ៍ទី៣ បាន​បញ្ចប់ ដោយក្លិបបាល់ទាត់ណាហ្គាវើលដ៍ និង Tiffy Army ជាក្រុម​ឈរ​នៅ​កំពូល​តារា​នៃពូល​ទាំង២ ហើយ​ក៏ជា​ក្រុម​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេផងដែរ។

សម្រាប់សប្ដាហ៍ទី៤ នឹង​មាន​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​ចំនួន ៦គូ មាន​ដូច​ខាង​ក្រោម៖

ខណ:ការប្រកួត​នៅ​ថ្ងៃ​ទី០៥ ខែមីនា ឆ្នាំ២០២៣ ជំនួន​រវាង ព្រៃវែង ប៉ះ អគ្គិសនីកម្ពុជា នៅ​កីឡដ្ឋាន​ខេត្តព្រៃវែង និង​ជំនួន​រវាង វិសាខា ប៉ះ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន AIA, KMH Park ចាប់​ពី​ម៉ោង ០៣:៤៥នាទីរសៀលតទៅ នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​ពី​សាព័ត៌មាន​ត្រយង នៅ​លើ​ផេង Troryorng TV , Troryorng-ត្រយង និង Troryorng Sports

Share.