ភ្នំពញ ៖ ស្ត្រីម្នាក់ត្រូវបានប្តីទី២របស់ខ្លួនផ្តាច់ជីវិតដោយសារគ្រាប់កាំភ្លើង ខណៈដែលកំពុងមឆនផ្ទៃពោះ៦ខែផង សង្ស័យដោយតែរឿងប្រច័ណ្ឌ ហើយរត់គេចខ្លួនបាត់។ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើល បន្ទាប់ពីសន្តិសុខទៅតាមហៅរកម្ចាស់ផ្ទះ ប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៣ នៅផ្ទះលេ១៦៨ ផ្លូវលេខKS03 បុរីពិភពថ្មីកួរស្រូវ៣ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ខណៈដែលសមត្ថកិច្ចកំពុងតែស្វែងរកជនបង្កនោះ ស្រាប់តែដល់ព្រលប់ថ្ងៃដដែល ជនដៃដល់ជាប្តីបានចូលខ្លួនសារភាពខ្លួនឯង ដល់ផ្នែកជំនាញ ។

ស្រ្តីរងគ្រោះឈ្មោះម៉ៃ សុគន្ធា អាយុ៣៤ឆ្នាំ មុខរបរជាងសាឡន ស្នាក់នៅក្នុផ្ទះកើតហេតុខាងលើ ។ ស្ត្រីរងគ្រោះមានធ្លាប់មានប្តី២នាក់ ដោយ ប្តីទី១ មានកូនចំនួន៤នាក់ ហើយបានលែងលះគ្នាជាង១ឆ្នាំមកហើយ ក៏យកប្តីទី២ (ជនដៃដល់) មានផ្ទៃពោះជាង៦ខែ រស់នៅផ្ទះកើតហេតុ ទើបទិញបង់រំលោះបានជាង៣ខែ រស់នៅតែ២នាក់ ប្តីឈ្មោះ យ័ន្ត គុយហេង អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ជាមុខសញ្ញាជួញដូរគ្រឿងញៀន សមត្ថកិច្ចកំពុងតាមចាប់ខ្លួន ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៣ គេឮសូរប្តីប្រពន្ធខាងលើឈ្លោះប្រកែកគ្នា មួយសន្ទុះក្រោយមកក៏ស្ងាត់មាត់ តែឮសូរចាក់ចម្រៀងវិញ តែមិនដឹងថាភាគីខាងប្តីចាកចេញពីផ្ទះគេចតាំងពីពេលណានោះឡើយ ។រហូតដល់វេលាម៉ោង៣និង៤០នាទី មានសាច់ញាតិទូរស័ព្ទ ពឹងអ្នកជិតខាងឲ្យទៅតាមហៅស្ត្រីរងគ្រោះ ព្រោះទូរស័ព្ទចូលតែគ្មានអ្នកលើក លុះអ្នកជិតខាងគោះទ្វារហៅ គ្មានអ្នកណាឆ្លើយ ទើបទៅហៅសន្តិសុខយាមបុរី ឲ្យជួយហៅ មិនសូរឆ្លើយទៀត ដោយទ្វារផ្ទះអត់ដាក់គន្លឹះ នាំគ្នាចូលតាមរកមើលដល់ក្នុងផ្ទះ ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម នៅបន្ទប់ឡៅតឿ សង្ស័យរឿងប្រច័ណ្ឌ ទើបឈានដល់ប្តីសម្លាប់ប្រពន្ធបែបនេះ ។

ក្រោយពីប្រទះឃើញជនរងគ្រោះដេកស្លាប់បែបនេះ សន្តិសុខក៏រាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែង ខណៈដែលភាគីខាងប្តីបានគេចខ្លួនទៅបាត់ ។

ករណីខាងលើ ក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យកោសល្យវិច័យ ឃើញថាស្លាប់ដោយត្រូវគ្រាប់កាំភ្លើងចំនួន២គ្រាប់ ហើយការសន្និដ្ឋាន បុរសជាប្តីបាញ់សម្លាប់ រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកសពធ្វើបុណ្យតាមប្រពៃណី ។

កម្លាំងសមត្ថកិច្ចបន្តស្រាវជ្រាវ ស្វែងរកជនដៃដល់ជាប្តី ទីបំផុត ចូលខ្លួនសារភាពដោយខ្លួនឯងនៅផ្នែកជំនាញខណ្ឌ នៅព្រលប់ថ្ងៃដដែល ។

ករណីឃាតកម្មខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងក្រុងភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.