ភ្នំពេញ៖ ឯកឧត្តម ឈន សាណាត អគ្គនាយក នៃអគ្គនាយដ្ឋានពន្ធនាគារ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែមេសា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំ៤២០ នៃទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំ ប្រធាននាយកដ្ឋានជំនាញ និងប្រធានពន្ធនាគាររាជធានីខេត្ត ក៏បានលើកឡើងនូវបញ្ហាប្រឈមជាច្រើនចំនុច ដើម្បីដាក់ជូនអង្គប្រជុំជួយដោះស្រាយរួមមាន៖ ការងារសន្តិសុខពាក់ព័ន្ធជនជាប់ឃុំជាបរទេស ទំនាក់ទំនងអន្តរជាតិ និងមធ្យោបាយទំនាក់ទំនង កង្វះខាតមន្រ្តីជំនាញសន្តិសុខ និងមន្រ្តីជំនាញពេទ្យ
-ការងារបណ្តុះបណ្តាល របបអាហារជនជាប់ឃុំ ថវិការឧបត្ថម្ភមន្រ្តីសន្តិសុខ ការគ្រប់គ្រងអាវុធវែងខ្លីតាមបណ្តាលអង្គភាព ជ្រើសរើសក្របខណ្ឌជួសជុល និងក្របខណ្ឌពិសេស ជនជាប់ឃុំដែលបង្កបញ្ហា និងបង្កើតបក្សពួក ប្រមូលផ្តុំ និងមិនគោរពបទបញ្ជាផ្ទៃក្នុង ចំណាត់ថ្នាក់សន្តិសុខ ការដាក់វិន័យជនជាប់ឃុំ ទូរស័ព្ទដៃ ភាពចង្អៀតណែន និងការគ្រប់គ្រងសំណុំរឿងជនជាប់ឃុំ។

ក្រោយស្តាប់ការលើកឡើងនូវបញ្ហាប្រឈមជាច្រើនចំនុចនៅក្នុងអង្គប្រជុំ ឯកឧត្តម ឈន សាណាត អគ្គនាយក នៃអគ្គនាយដ្ឋានពន្ធនាគារ បានផ្តល់អនុសាសន៍ ជាដំណោះស្រាយដល់ប្រធានពន្ធនាគារ រាជធានីខេត្តទាំងអស់ដើម្បីអនុវត្តន៍​បន្តចំនួន៧ចំនុច៖
១ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការងារយ៉េនឌឺ និងត្រូវមានផែនការចុះពិនិត្យជាប្រចាំ
២ គ្រប់អង្គភាពទាំងអស់ត្រូវផ្តល់កិច្ចសហការល្អចំពោះមន្រ្តីជំនាញពីអគ្គនាយដ្ឋានដែលចុះបំពេញបេសកកម្ម
៣ ប្រធានអង្គភាពទាំងអស់ត្រូវពិនិត្យ និងណែនាំមន្រ្តីថ្នាក់ក្រោមអោយយកចិត្តទុកដាក់ចំពោះនិតិវិធីពន្ធនាគារ
៤ បង្កើនការយកចិត្តទុកដាក់លើការគ្រប់គ្រងសំណុំរឿងជនជាប់ឃុំ
៥ ត្រូវពិនិត្យអោយបានច្បាស់លាស់ ចំពោះការដោះលែងឈរលើគោលការណ៍មនុស្សធម៌ ចំពោះជនជាប់ឃុំ ពិការ មានជំងឺរាំរៃធ្ងន់ធ្ងរ វិបលាក់ស្មារតី និងចាស់ជរា
៦ ពន្ធនាគារទាំងអស់ត្រូវហាមឃាត់មិនអោយមានសារធាតុញៀន ទាំងជនជាប់ឃុំ និងមន្រ្តី
៧ វត្តមានត្រូវតែបន្តពង្រឹងអោយបានមុឺងម៉ាត់។

ឯកឧត្តម បានបន្តទៀតថា “យើងត្រូវត្រៀមលក្ខណៈគាំទ្រខួបលើកទី៦៩ របស់កាកបាទក្រហមកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែឧសភា ខាងមុខនេះ”។ ក្នុងខែមេសានេះដែរ សមាគមន៍មិត្តពន្ធនាគារបានផ្តល់ថវិការ៥លានរៀល ជូនដល់ក្រុមគ្រួសារសពរបស់មន្រ្តីពន្ធនាគារខេត្តស្វាយរៀង៕

អត្ថបទ៖ សង្គម

Share.