សិល្បៈអន្តរជាតិ៖ គិតត្រឹមថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៣ ក្នុងសំណុំរឿងឃាតកម្មលើតារាស្រី Abby Choi ប៉ូលិសហុងកុងបានធ្វើការឃាត់ខ្លួនជនសង្ស័យទី ៦ ដែលជាបុគ្គលិកនៅក្នុងក្រុមហ៊ុនជួនទូកជិះកម្សាន្ត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន hk01 នាពេលថ្មីៗនេះ។
អគ្គនាយក Zhong Yalun នៃទីស្នាក់ការកណ្តាលឧក្រិដ្ឋកម្មប្រចាំតំបន់ Kowloon ភាគខាងលិចបានបង្ហើបអំពីអត្តសញ្ញាណជនសង្ស័យទី ៦ថា ជនសង្ស័យគឺមានត្រកូល Lin មានអាយុ ៤១ ឆ្នាំ រស់នៅស្រុក Sheung Wan ជាបុគ្គលិកនៅក្នុងក្រុមហ៊ុនជួលទូកកម្សាន្តដែលត្រូវជាមិត្តភក្តិជិតស្និទ្ធរបស់ Alex Kwong អតីតស្វាមីតារាស្រីរូបនេះ និងមានការសង្ស័យជាប់ពាក់ព័ន្ធករណីយកលុយរាប់ពាន់ដុល្លារពីជនជាប់ចោទម្នាក់ក្នុងសំណុំរឿងហើយរត់គេចខ្លួនទៅដីគោក ប៉ុន្តែត្រូវប៉ូលិសចាប់ខ្លួននៅកំពង់ផែ។
យ៉ាងណាមិញ នៅក្នុងសំណុំរឿងឃាតកម្មលើតារាស្រី Abby Choi ប៉ូលិសបានឃាត់មនុស្ស ៦ មកនាក់ហើយនៅក្នុងរួមមានទី១ឈ្មោះ Alex Kwong គឺជាអតីតស្វាមីរបស់តារាស្រី Abby Choi ទី២ឈ្មោះ Anthony Kwong ត្រូវជាបងថ្លៃរបស់ Abby ទី ៣ឈ្មោះ Kwong Kau ត្រូវជាឪពុកក្មេក ទី៤ឈ្មោះ Jenny Li Sui-heung ត្រូវជាម្ដាយក្មេក ទី៥ឈ្មោះ Yung Yung ត្រូវជាស្រីកំណាន់របស់ឪពុកក្មេក Abby Choi និងទី៦គឺបុរសត្រកូល Lin។
រហូតមកទល់ពេលនេះ ប៉ូលិសហុងកុងកំពុងធ្វើការស៊ើបអង្កេតលើបុរសជនសង្ស័យទី ៦ នេះ ដោយលោកមានរូបថតលោកជាមួយតារាល្បីៗជាច្រើននាក់ ដែលបានមកជិះទូកកម្សាន្ត ហើយបានបង្ហោះនៅលើបណ្ដាញសង្គមផងដែរ៕