បទ​ចម្រៀង​​ «จองบานเนียง» ប្រែ​​និង​សរសេរ​ជា​ភាសា​ខ្មែរ​ «ចង់​បាន​នាង​» របស់​ក្រុម​ចម្រៀង​បុរស​ Phnom Penh Boy ​មិន​ត្រឹម​តែ​ល្បី​និង​មាន​អ្នក​គាំទ្រ​ចាក់​ស្ដាប់​កម្សាន្ត​ច្រើន​នៅ​ប្រទេស​ថៃ​នោះ​ទេ​ សូម្បី​តែ​ប្រទេស​កម្ពុជា​ក៏​ល្បី​ខ្លាំង​ដូច​គ្នា​ យ៉ាង​ណា​មិញ​មាន​មនុស្ស​មិន​ច្រើន​ទេ​ដឹង​ថា​ ក្រុម​ Phnom Penh Boy ដែល​ច្រៀង​បទ​ចម្រៀង​ភាសា​ថៃ​ឥសានបាន​យ៉ាង​ច្បាស់​ដូច​ជា​សំនៀង​ដើម​ខ្លួន​នោះ​ ការ​ពិត​មាន​សមាជិក​ ​៣​នាក់​គឺ​ជា​កូន​ខ្មែរ​សុទ្ធសាធ​ ​និង​មាន​សមាជិក​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ជា​ជនជាតិ​ថៃ​។

សូមចុច​អាន ថ្មី​ៗ​! គ្រួសារ​​ Pancake ចាស់ និង ​​ក្មេង​​សរុប​ ​៨នាក់​ ឆ្លង​​កូវីដ​-១៩ ​ទាំង​អស់ រួច​ខ្លួន​តែ​ម្នាក់​ព្រោះ​…

កែវ (Kaew) តារា​ Tik Tok មាន​អ្នក​ Follow ជាង​ ៣​លាន កំពុង​តែ​ល្បីល្បាញ​ទាំង​នៅ​ប្រទេស​ថៃ​និង​ប្រទេស​កម្ពុជា​ និង​សមាជិក ​៣​រូប​ទៀត​ បាន​បង្កើត​ជា​ក្រុម​ចម្រៀង​មួយ​មាន​ឈ្មោះ​ថា​ Phnom Penh Boy ហើយ​បាន​ចេញ​បទ​ចម្រៀង​ជា​ភាសា​ថៃ​មួយ​មាន​ចំណង​ជើង​ថា​ «ចង់​បាន​នាង​» ជាមួយ​នឹង​សំនៀង​ជា​ភាសាថៃ​ ច្បាស់​ល្អ​ បាន​ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​យល់​ច្រឡំថា សមាជិក​ក្រុម​ Phnom Penh Boy (ភ្នំពេញ​ប៊យ) ជា​ជនជាតិ​ថៃ​ទាំង​អស់​លើក​លែង​តែ​ កែវ មួយ​ដែល​គ្រប់​គ្នា​ដឹង​ច្បាស់​ថា​លោក​គឺ​ជា​ជនជាតិ​ខ្មែរ​។

ចំណែក​ប្រជាជន​ថៃ​ឯណោះ​វិញ​ ក៏​មាន​ភាន់ច្រឡំ​ដូច​គ្នា​ ដោយ​សារ​តែ​ក្រុម​នេះ​មាន​ឈ្មោះ​ថា​ Phnom Penh Boy ​(កំលោះ​ភ្នំពេញ) ​ព្រម​ទាំង​ការ​បកស្រាយ​បទ​ចម្រៀង​ ​សំនៀង​ភាសា​​ថៃ​ភាគ​ឥសាន​​បាន​ល្អ​​ទៀត​នោះ​​ ​ធ្វើ​ឱ្យ​នឹក​ស្មាន​ថា​ក្រុម​ចម្រៀង​នេះ​សុទ្ធតែ​ជា​ជនជាតិ​ថៃ​ មាន​តែ​ កែវ ម្នាក់​គត់​គឺ​ជា​ជនជាតិ​ខ្មែរ​។

សូម​បញ្ជាក់​ថា​ Phnom Penh Boy មាន​សមាជិក​៤​ រូប​ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​៣​ រូប​ និង​ជនជាតិ​ថៃ​ ១​រូប​ សមាជិក​ជនជាតិ​ខ្មែរ​មាន​ កែវ ជៀប និង​ ថយ​ ចំណែក​សមាជិកជនជាតិ​ថៃ​គឺ​ឈ្មោះ​ ចយ (កូចយ)​។ បទ​ចម្រៀង​របស់​ក្រុម Phnom Penh Boy បច្ចុប្បន្ន​ត្រូវ​បាន​ Channel youtube ជាច្រើន​យក​ទៅ​ធ្វើ​ Reaction ហើយ​ទទួល​បា​​ន​ការ​សរសើរ​យ៉ាង​ច្រើន​ ពី​សមត្ថភាព​ច្រៀង​របស់​កំលោះ​ខ្មែរ​ទាំង​៣​ រូប​ដែល​អាច​ច្រៀង​ជា​ភាសា​ថៃ​ឥសាន​បាន​យ៉ាង​ច្បាស់ ​​បើ​មិន​ប្រាប់​ថា​ជាជនជាតិ​ខ្មែរ​ គឺ​​ស្ដាប់​មិន​ដឹង​នោះ​ទេ​៕

ចង់​ដឹង​ថា​ «ចង់​បាន​នាង​» ពីរោះ​និង​មាន​ចំណុច​គួរ​ឱ្យ​ទាក់ទាញ​ខ្លាំង​យ៉ាងណា​នោះ​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​៖

Telegram-Troryorng
Share.