ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២១នេះថា យ៉ោងហោចណាស់មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧២៣នាក់បន្ថែមទៀត ខណៈដែលមានអ្នកសះជាឡើងវិញចំនួន៧០៩នាក់។

នៅថ្ងៃនេះដែរ មានអ្នកជំងឺកូវីដ១៩ចំនួន ១៩នាក់បន្ថែមទៀតបានបាត់បង់ជីវិត។

គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៩,២៥៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៣,៤៧៣នាក់ និងស្លាប់សរុបចំនួន ៥៧៥នាក់៕

Share.