ក្រុមបាល់ទាត់បឹងកេត ក្រោមការដឹកនាំរបស់លោក Teo Clement ទទួលបាន៣ពិន្ទុជាលើកដំបូងក្នុងពានរង្វាន់ Cambodian League Cup 2023 គិតត្រឹមសប្តាហ៍ទី៤ ក្រោយយកឈ្នះ Tiffy Army ក្នុងលទ្ធផល ៤-៣ នៅកីឡដ្ឋាន Cambodia Airway កាលពីល្ងាចថ្ងៃទី៥ ខែមីនា។

ក្រោយចប់ការប្រកួតលោក Clement គ្រូបង្គោលបឹងកេត បានថ្លែងថា៖«កីឡាករទាំងអស់, អ្នកគួរតែរីករាយជាមួយ នឹងជ័យជម្នះមួយនេះ ព្រោះវាបង្ហាញអំពីអ្វីដែលអ្នកបានធ្វើពិសេសគឺការសហការគ្នាយ៉ាងល្អ ក្រោយពេលដែលគេនាំមុខ ៣ទល់នឹង១ អ្នកបានបង្ហាញនូវរបៀបនៃការធ្វើការងាជាក្រុម»។

ឆ្លងកាត់៣ប្រកួតរបស់បឹងកេត ក្រោមការដឹកនាំរបស់លោក Teo Clement៖
-ចាញ់វិសាខា ៣-០ នៅកីឡដ្ឋាន Cambodia Airway
-ចាញ់គិរីវង់សុខសែនជ័យ ២-០ នៅកីឡដ្ឋាន Cambodia Airway
-ឈ្នះ Tiffy Army ៤-៣ នៅកីឡដ្ឋាន Cambodia Airway។

តារាងចំណាត់ថ្នាក់បណ្តោះអាសន្ន៖

Share.