លទ្ធផលនៃការចាប់ឆ្នោតពានរង្វាន់ Merlion Cup 2023 យុវជនអាយុក្រោម២២ឆ្នាំ ក្រុមជម្រើសជាតិកម្ពុជា និងត្រូវប្រកួតជាមួយម៉ាឡេសុី ចំណែកក្រុមម្ចាស់ផ្ទះសិង្ហបុរី និងត្រូវប្រកួតជាមួយ ហុងកុង នៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ នៅ​កីឡដ្ឋាន Jalan Besar ប្រទេសសិង្ហបុរី ម៉ោង ៤:០០នាទីរសៀល (ម៉ោងនៅកម្ពុជា)

រូបមន្ត​ប្រកួត​នឹង​យក​ក្រុម​ទាំង​៤ ចាប់​គូ​គ្នា ប្រកួត​ថ្ងៃ​ទី១ ហើយ​ថ្ងៃ​ទី២ ក្រុម​ឈ្នះ នឹង​ត្រូវ​ប៉ះ​គ្នា ដណ្តើម​យក​ជើង​ឯក ហើយ​ក្រុម​ដែល​ចាញ់​ត្រូវ​ប្រកួត​គ្នា​យក​ចំណាត់ថ្នាក់​លេខ៣។

ពានរង្វាន់ Merlion Cup បង្កើតឡើងដំបូងនៅឆ្នាំ ១៩៨២ ខណ:អូស្ត្រាលី ឈ្នះច្រើនជាងគេ២លើកឆ្នាំ ១៩៨២/៨៣, អ៊ីរ៉ាក់ នៅឆ្នាំ១៩៨៤, យូហ្គោស្លាវី នៅឆ្នាំ១៩៨៥, ចិន នៅឆ្នាំ១៩៨៦, កូរ៉េខាងត្បូង ឈុតB នៅឆ្នាំ ១៩៩២, Liverpool នៅឆ្នាំ២០០៩ និងចុងក្រោយ U-22 សិង្ហបុរី នៅឆ្នាំ២០១៩។

បច្ចុប្បន្នក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ ៣០នាក់ រួមទាំងក្រុមការងារ កំពុងតែស្ថិតនៅកោះសាមុយ ប្រទេសថៃ ដើម្បីបោះជំរុំហ្វឹកហាត់ដំណាក់កាលទី១ រយៈពេល ១៦ ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

ក្នុងនោះក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ក៏មានការប្រកួតមិត្តភាពកម្តៅសាច់ដុំចំនួន៣ប្រកួតផងដែរ ប៉ុន្តែជាការប្រកួតបិទទ្វារ (មិនបង្ហាញលទ្ធផល ឬសមាភាពកីឡាករឡើយ) ព្រោះជាការប្រកួតដកស្រង់បច្ចេកទេស នៅទីលានមជ្ឈមណ្ឌលហ្វឹកហាត់ MARALEINA។

បាល់ទាត់បុរសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា នឹងចាប់ផ្ដើមមុនពិធីបើកជាផ្លូវការ ពោលគឺត្រូវប្រកួតបើកឆាកនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣៕

Share.