ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៨-១៥ ខែមីនា ឆ្នាំ២០២៣។

ក្រសួងធនធានទឹក បានបញ្ជាក់ឲ្យដឹងថា ស្ថានភាពធាតុអាកាសនៃព្រះរាជាណាចក្រកម្ពុជា មានការប្រែប្រួល
 ពីថ្ងៃទី៨-១២ ខែមីនា ទទួលឥទ្ធិពលខ្សោយពីកម្រិតសម្ពាធទាបពីថ្ងៃទី១៣-១៤ ខែមីនា ទទួលឥទ្ធិពលមធ្យមពីទ្រនុងសម្ពាធខ្ពស់ពីចិន។

លក្ខណ:បែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាមានពី ២២-២៤ °C និង សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C ហើយអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។ សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C ហើយនៅថ្ងៃទី១៣-១៤ ខែមីនា សីតុណ្ហភាពអប្បបរមា អាចចុះត្រជាក់បន្ថែម ក្នុងចន្លោះពី ២-៣ °C នៅវេលាយប់ និងព្រឹក។ ឯតតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C និង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C អាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅតិចតួចដោយអន្លើ៕

អត្ថបទ៖ សង្គម

Share.