ពិត​ណាស់​មួយ​រយៈ​នេះ​ កំដៅ​នៅ​លើ​បណ្ដាញ​សង្គម​ ហាក់​ដូច​ជា​ក្ដៅ​មិន​ចាញ់​អង្សាខែចេត្រ​នោះ​ឡើយ​ ព្រោះ​តែ​បញ្ហា​ចម្រូងចម្រាស​ដែល​បង្ក​ឡើង​ដោយ​អ្នក​រក​ប្រាក់​តាម​អ៊ីន​ធឺណិត​ម្នាក់ឈ្មោះ​ ប៊េកប៉េកឺ​ បាន​ផុស​ចំអក​ក្នុង​ចេតនា​ ញុះញង់​ឱ្យ​មាន​ទំនាស់​គ្នា​ រហូត​ធ្វើឱ្យ​ភាគី​កម្ពុជា​ចាំ​បាច់​ត្រូវ​តែ​ឆ្លើយតប​ទៅ​កាន់​ថៃ​វិញ​ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​ខ្លួន​។ យ៉ាងណាមិញ​គេ​ឃើញ​ថា​ភាគី​ថៃ​ ដែល​ជា​ក្រុម​ផេក MMO ហាក់​ដូច​ជា​ឆ្លៀត​ឱកាស​​​យក​បញ្ហា​ចម្រូងចម្រាសនេះ​ មក​ធ្វើ​ជា​ប្រធាន​បទ​ ដុតកំដៅ​ ដើម្បី​គោលបំណងទាញ​យក​ប្រជា​ប្រិយភាព​ ពិសេស​ចំណូល​ចូល​ហោប៉ៅ​របស់​ក្រុម​ពួក​គេ​។

តួ​យ៉ាង​ដូច​ជា​គេ​ឃើញ​មាន​ផេក​មួយ​ដែល​មាន​ឈ្មោះ​ថា​ ក្រុងថេបវ៉ាន់នី ដែល​ចូលចិត្ត​ប្រើ​សំនួន​វោហារ​បែបឌឺដង​មក​ឱ្យ​ប្រជាជន​កម្ពុជា​ដរាប។ ត្បិត​យើង​ដឹង​ពីចេតនា​អាក្រក់​របស់​ក្រុម​ជ្រុលនិយម​នេះ​ក្ដី ប៉ុន្តែ​បើយើង​នៅស្ងប់ស្ងៀម នឹង​ធ្វើ​ឱ្យ​ពួកគេ​កាន់​តែ​បាន​ចិត្ត​ហើយ​បន្ត​ប្រើ​ប្រាស់​រូប​ភាព​មក​លើ​ប្រទេស​កម្ពុជា និង​ប្រជាជន​ខ្មែរ​កាន់​តែ​ខ្លាំង​ថែម​ទៀត​។

មិន​អាច​នៅស្ងៀម​ឱ្យ​ផេក​នេះ បន្ត​បំភ្លៃ​ការ​ពិត​ជា​បន្ត​ទៀត​ គេ​ឃើញ​ពលរដ្ឋ​ខ្មែរ​ ជា​ច្រើន​បាន​ចេញ​មក​តបត​ចំពោះ​ផេក​ខាង​លើ​ ដូច​ជា​៖ «លេងគេមុន គេលេងវិញខឹង… បើខឹង កុំលេង បើលេង កុំខឹង…Page នេះ ភាគច្រើន និយាយតែពីចំនុចមិនល្អពីកម្ពុជា…[មានអ្នកជិតខាងល្អ មានដូចមាស មានអ្នកជិតខាងអាក្រក់ ដូចមានមីន]» «ខ្លួន​ឯង​នឹង​ស្អី? សំងំតាមដាន ហើយ​និយាយ​អាក្រក់ពីគេទៀត មុននឹង​ថាឱ្យគេ​មើល​ខ្លួន​ឯងផង ផេកអ្នកឯង​ផុសនិយាយស្អីខ្លះ ប្រយ័ត្នស្ពាយចូលនគរមិន​អស់ មុន​ធ្វើ​អ្វីមួយ​ យក​ភ្នែក​មើល​ ប្រើខួរ​គិតផង ធ្វើ​ជា​មនុស្ស​ប្រើ​បេះដូង​និង​ក្ដីស្រលាញ់ណា កុំ​ផុសព្រុស​គេ នាំ​កិត្តិយសដល់​ប្រទេស» «ចុះហែងប្រឹង​ផ្សាយ​រក​ម៉ែហែង​ស្អី​តាមដានគេ​មុន​សោះ​ ខួរដូច​ចុចៗ »

ជា​ការ​ពិត​ណាស់​ បើ​យើង​វិភាគ​ឱ្យ​បាន​ស៊ីជម្រៅ​ហើយតាម​ដាន​សាច់​រឿង​ឱ្យ​លម្អិត មិន​មាន​អ្នក​ណាអាច​ប្រកែកទេថា ពលរដ្ឋ​កម្ពុជា​ក្ដី អ្នក​ប្រើប្រាស់​បណ្ដាញសង្គម​ ឬសូម្បី​តែ​បុគ្គលល្បី​ៗ​របស់កម្ពុជា​ មិន​ធ្លាប់​ដែល​បង្ក​រឿង​ឬ​បង្កើត​ហេតុការណ៍​ដើម្បីទាញយក​ល្បីនោះ​ឡើយ គឺ​មាន​តែ​ការ​តបត និង​លាតត្រដាងការពិត​កុំ​ឱ្យ​ភាគីថៃ បានចិត្ត​ ហើយ​គិតថាគេអាច​និយាយ​អ្វីក៏បាន​ បង្កើត​ភស្ដុតាង​ក្លែងក្លាយ​បោក​ភ្នែក​អន្តរជាតិ​តាមតែចិត្ត​ចង់​បានដោយ​ងាយ​ស្រួល​ប៉ុណ្ណោះ៕

Share.